header ads

Sponsor

ភ្នំពេញ៖លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ ថ្លែងតាមបណ្តាញសង្គម Facebook ថា បុរសអាយុ២៦ឆ្នាំ ម្នាក់ ដែលជាបុគ្គលិក ហាងលក់សំលៀកបំពាក់ Mode Store នៅខណ្ឌទួលគោក និង បច្ចុប្បន្នស្នាក់នៅផ្ទះជួលម្នាក់ឯងផ្លូវបេតុង ភូមិសាមគ្គី សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ ត្រូវបានរកឃើញមានផ្ទុកជំងឺ កូវីដ-១៩ ។

អ្នកជំងឺម្នាក់នេះ ត្រូវបានបញ្ជូនទៅព្យាបាល នៅអតីតសណ្ឋាគារអ៊ីនធើខនទីណង់តាល់ (The Great Duke) ជាមួយគ្នានេះ មន្ត្រីសុខាភិបាល ព្រមទាំង អាជ្ញាធរ នឹងបន្តស្រាវជ្រាវស្វែងរកអ្នកពាក់ព័ន្ធជាមួយអ្នកជំងឺ ក្នុងការយកសំណាកទៅពិនិត្យ ស្របតាមវិធានរបស់សុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩ជាបន្តទៀតនៅទីតាំងខាងលើ ហើយជាចុងក្រោយ អាជ្ញាធរ បានសម្រេចបិទទីតាំងនេះ ជាបណ្ដោះអាសន្ន ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post