header ads

Sponsor

ខេត្តព្រះសីហនុ៖ យោងតាមរបាយការណ៍របស់កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សីលាខេត្តព្រះសីហនុ បានបញ្ជាក់ថាកាលពី រសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ថា បានឃាត់ខ្លូនមនុស្សចំនួន០៦នាក់ ក្នុងជនជាតិចិន ចំនួន៤នាក់ និងជនជាតិខ្មែរចំនួន២នាក់ ត្រង់ចំណុចចន្លោះគីឡូម៉ែត 152-153 ផ្លូវបត់ចូលផ្លូវល្បឿនលឿនស្ថិតក្នុងភូមិ ស្ទឹងឆាយ ឃុំកំពង់ សីលា។

ការឃាត់ខ្លួននេះធ្វើឡើងខណៈពួកគេជិះរថយន្តមួយគ្រឿង ម៉ាកកូរ៉ូឡា ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 2G-7227 និងប្រើប្រាស់ឯកសណ្ឋានបន្លំខ្លួនជាបុគ្គលិកក្រុមហ៊ុនសាងសង់ផ្លូវ ល្បឿនលឿន ក្នុងគោលបំណង បើករថយន្ត រត់គេចចេញពី ពីការធ្វើចត្តាឡីស័កនៅខេត្តព្រះសីហនុ គោលដៅទៅក្រុងភ្នំពេញ។

ជនសង្ស័យទាំង៦នាក់ មានឈ្មោះដូចខាងក្រោម៖

ទី១-ឈ្មោះ អ៊ឹង សេងល័ង អាយុ៣៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នក បកប្រែភាសាចិន និងអ្នកម៉ៅការដឹកគ្រួសក្រហមការដ្ឋានផ្លូវល្បឿនលឿន ទីលំនៅបច្ចុប្បន្ន ភូមិ១ សង្កាត់២ ក្រុង ព្រះសីហនុ ខេត្តព្រះសីហនុ។

ទី២-ឈ្មោះ រ៉ា វណ្ណៈ អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត ប្រាកដមានទីលំ នៅភូមិកំពង់រទេះ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

ទី៣-ឈ្មោះ Deng YuXin ភេទ ប្រុសអាយុ២៣ឆ្នាំ ជនជាតិចិន បម្រើការងារ នៅភោជនីយ៍ដ្ឋាន សាស៊ាន ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុងព្រះ សីហនុ ។

ទី៤- ឈ្មោះ WANG RUI ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន បម្រើការងារនៅភោជនីយដ្ឋាន សាស៊ាន ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ។

ទី៥-ឈ្មោះ Fang Chao ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន មុខរបរ ធ្វើការងារនៅកាស៊ីណូ ឆាង ឆឹង ស្ថិតនៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ទី៦-ឈ្មោះ Zhang JinJun ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរធ្វើការងារនៅកាស៊ីណូ ឆាងឆឹង ស្ថិតនៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។


វត្ថុតាងចាប់យកបានរួមមាន៖ រថយន្តមួយគ្រឿងម៉ាក ឆ្លាម ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខៈ ភ្នំពេញ 2T-8385 (មធ្យោបាយធ្វើសកម្មភាព) និងរថយន្តមួយគ្រឿងម៉ាក កូរ៉ូឡា ពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ 2G-7227 (មធ្យោបាយធ្វើសកម្មភាព)។បន្ទាប់ពីធ្វើការសាកសួរជនសង្ស័យបុរសជនជាតិខ្មែរ ដែលមេក្លោង បានសារ ភាពថា ខ្លួនធ្លាប់ដឹកជនជាតិចិន ពីភ្នំពេញមកខេត្តព្រះសីហនុ ចំនួន៣លើករួចមកហើយ៖លើកទី១៖ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ជនសង្ស័យបានជិះរថយន្តមួយគ្រឿងម៉ាកឆ្លាម ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខៈ ភ្នំពេញ 2T-8385 ដឹកជនជាតិចិនចំនួន២នាក់ ជិះតាមផ្លូវជាតិលេខ៤ ចូលខេត្តព្រះសីហនុ

លើកទី២៖ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០ ២១ ជនសង្ស័យបានជិះរថយន្តមួយគ្រឿងម៉ាក ឆ្លាម ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខៈ ភ្នំពេញ 2T-8385 ដឹកជន ជាតិ ចិនចំនួន២នាក់ ជិះចូលតាមផ្លូវល្បឿននៅតាមផ្លូវបានប្រាប់ឲ្យជនជាតិចិនទាំង២នាក់ ពាក់អាវ ចំណាំង ផ្លាត ដើម្បីបន្លំធ្វើក្រុមការងារផ្លូវល្បឿនលឿន លុះជិះដល់ចំណុចជិតបារ៉ាស់ត្រួតពិនិត្យ ជនសង្ស័យបានបិទ ភ្លើងរថយន្ត ហើយបើកយឺតៗ ពេលផុតបារ៉ាស់ត្រួតពិនិត្យទើបបើកភ្លើងវិញ ជិះចូលខេត្តព្រះសីហនុ។


លើកទី៣៖ ថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២១ បានជិះរថយន្តមួយគ្រឿងម៉ាក កូរ៉ូឡា ពណ៌ទឹកប៊ិច ពាក់ស្លាកលេខៈ ភ្នំពេញ 2G-7227 ដឹកជនជាតិចិនចំនួន២នាក់ និងឲ្យមិត្តភក្តិខ្លួនឈ្មោះ រ៉ា វណ្ណៈ បានជិះរថយន្តមួយគ្រឿងម៉ាក កូរ៉ូឡា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខៈ ភ្នំពេញ 2T-8385 ដឹកជនជាតិចិនចំនួន៤នាក់ ជិះតាមផ្លូវល្បឿន នៅតាមផ្លូវបានប្រាប់ឲ្យជនជាតិចិនទាំង៦នាក់ ពាក់អាវចំណាំងផ្លាត ដើម្បីបន្លំធ្វើក្រុមការងារផ្លូវល្បឿនលឿន លុះជិះដល់ចំណុចជិតបារ៉ាស់ត្រួតពិនិត្យ ជនសង្ស័យបានបិទភ្លើងរថយន្ត ហើយបើកយឺត ពេលផុតបារ៉ាស់ ទើបបើកភ្លើងវិញ ជិះចូលខេត្តព្រះសីហនុ។


ជាមួយគ្នានេះចំពោះជនសង្ស័យជនជាតិចិនទាំង៤ខាងលើបានសារភាពថាពួកខ្លួនបានធ្វើចត្តាឡីស័ករួចហើយប៉ុន្តែពុំមានឯកសារភ្ជាប់មកជាមួយឡើយហើយពួកខ្លួនមានបំណងទៅភ្នំពេញរួចបន្តដើម្បីត្រលប់ទៅប្រទេសចិនវិញ។សម្រាប់ករណីនេះអភិបាលខេត្តព្រះសីហនុលោកគួចចំរើនបានបញ្ជាឲ្យកសាងសំណុំរឿងបញ្ជូនជនជាតិខ្មែរទាំង២នាក់ទៅកាន់តុលាការហើយសម្រាប់ជនជាតិចិនទាំងនោះត្រូវរៀបចំការបណ្តេញចេញពីប្រទេសកម្ពុជា៕

 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post