header ads

Sponsor

បាត់ដំបង៖ ព្រឹកថ្ងៃសៅរ៍០៦រោច ខែចេត្រ ឆ្នាំ ជូតទោស័ក​ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី ០៣ ខែមេសាឆ្នាំ២០​២១វេលាម៉ោង០៧និង៣០នាទី នៅចំណុចផ្សារជ្រោយម្ទេស ក្នុងក្រុមទី១៦ភូមិជ្រោយម្ទេស ឃុំតាម៉ឺន ស្រុកថ្មគោលមានករណីបន្លំលួច(ខ្សែក​)​មួ​យកើតឡើងបង្កដោយជនសង្ស័យចំនួន​០២​នាក់បានធ្វេីសកម្មភាពបន្លំលួចដោះខ្សែក ០១​ខ្សែរបស់ជនរងគ្រោះឈ្មោះធឿន រ៉ន ភេទស្រីអាយុ៥៦ឆ្នាំរស់នៅភូមិក្រសាំង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់​ដំបង​ ដោយយកបានខ្សែក​ច្រវ៉ាក់ឆាបចំនួន០១ខ្សែធ្វើពីលោហៈធាតុពណ៌​លឿងទម្ងន់០៣ជី​។

ក្នុងពេលធ្វេីសកម្មភាពត្រូវសមត្ថកិច្ចនគរបាលស្រុកថ្មគោល​ ដែលមានលោកវរសេនីយ៍ឯក​ ផង់​ សុភាព​ ជាអធិការនគរបាលស្រុក​ រួមនិងមហាជននៅទីនោះឃេីញទាន់​បានធ្វេីការឃាត់ខ្លួនជនសង័្សនិងដក​ហូត​បានវត្ថុតាងភ្លាមដែរ។
ជនសង័្សយទាំងពីរនាក់គឺ៖
១-ឈ្មោះ កែវ សែត ភេទស្រីអាយុ៦​០ឆ្នាំរស់នៅភូមិជ្រៃថ្មី ឃុំជ្រៃ ស្រុកថ្មគោ​ល ខេត្តបាត់​ដំ​បង​។
២-ឈ្មោះ យាន សឿម ភេទស្រីអាយុ២៨ឆ្នាំរស់​នៅភូមិជ្រៃថ្មី ឃុំជ្រៃ ស្រុកថ្មគោល ខេត្ត​បាត់​ដំ​បង​។
លោកវរសេនីយ៍ឯក​ ផង់​ សុភាព​ អធិ​ការនគរ​បាល បានបញ្ជាក់ថាអនុវត្តតាមមតិណែនាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នង​​ការ​នៃស្នងការដ្ឋាននគរ​បាលខេត្ត​បាត់ដំបង​ រួមទាំង​យោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការនគរបាលព្រហ្មទ័ណ្ឌ ជនសង័្សយទាំងពីរនាក់បាន រៀបចំបញ្ជូនមកកាន់ការិយាល័យជំនាញដើម្បីអនុវត្តតាមផ្លូវច្បាប់ រីឯវត្ថុតាងបានប្រគល់ជូនេះនរងគ្រោះវិញ៕(រូបភាពនគរបាលស្រុកថ្មគោល)By kosal!@@@

ប្រភព ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post