header ads

Sponsor

នៅព្រឹកថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០២១នេះ តាមរយៈផេកផ្លូវការរបស់ នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានថ្លែងសារលើកឡើងអំពីការលះបង់របស់នាយរដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន ក្នុងស្ថានភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មិនដែលមានទម្លាប់ទុកប្រជាពលរដ្ឋចោល ដោយមិនខ្វល់ខ្វាយនោះឡើយ។ ក្នុងពេលវេលាកាន់តែលំបាកនិងគ្រោះថ្នាក់ សម្តេចតេជោ កាន់តែចូលកៀក ដើម្បីការពារអាយុជីវិត និងភាពសុខសាន្តរបស់ជនរួមជាតិយើង។

ជាក់ស្តែង សម្តេចតេជោ បានប្រើអស់កម្លាំងកាយចិត្ត ប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ-១៩ ដោយបានដាក់ចេញនូវវិធានការបង្ការនានា បាននិងកំពុងផ្តល់ការឧបត្ថម្ភដល់ដំណើរ ការធ្វើចត្តាឡីស័ក និងអ្នកទទួលផលប៉ះពាល់ បានទទួល និងកំពុងបន្តស្វែងរកការផ្គត់ផ្គង់វ៉ាក់សាំងបន្ថែម បាននិងកំពុងចាក់វ៉ាក់សាំងជូនប្រជាជនជារៀងរាល់ថ្ងៃ និងបាន និងកំពុងបង្កើតមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ថ្មីៗបន្ថែម។


ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post