នៅវេលាម៉ោង៧យប់ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២១នេះ លោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៨ម៉០០នាទី ក្រុមគ្រូពេទ្យការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបាសាក់ ( ច្បារអំពៅ ) បានចុះមកយក អ្នកមានវិជ្ជមានCOVID-19 ចំនួន០២នាក់៖
លោកបានឲ្យដឹងបន្ថែមថា ៖
អ្នកជំងឺទី១/ ឈ្មោះ ភោគ កន្នីកា ភេទស្រី អាយុ១៩ឆ្នាំ ២/ ឈ្មោះ គី ច័ន្ធរ៉ាយ៉ា ភេទស្រី អាយុ១៦ឆ្នាំ ស្នាក់ផ្ទះលេខ ១៦៧ ផ្លូវជាតិលេខ២ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ The Great Duke ។
មានសមាជិកពាក់ព័ន្ធក្នុងផ្ទះចំនួន០៥នាក់ ស្រី០១ កំពុងចក្តាឡីស័កក្នុងផ្ទះ និងរងចាំក្រុមគ្រូពេទ្យមកពិនិត្យសំណាក។
ចំពោះទីតាំងខាងលើត្រូវបានហ៊ុំព័ទ្ធបណ្តោះអាសន្ន ។