ភ្នំពេញៈ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃ ប្រទេសបានបញ្ជាក់ថា កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញចំនួន ៤នាក់ បានរកឃើញមានវិជ្ជមានកូវីដ១៩ និងកម្លាំងអាវុធហត្ថជាង ៤០០នាក់ផ្សេងទៀតបានឲ្យធ្វើចត្តាឡីស័ករយៈពេល ៤០ថ្ងៃ ទើបអនុញ្ញាតឲ្យចូលបម្រើការងារវិញ។
ក្នុងចំណោមអាវុធហត្ថ៤នាក់ គឺមាន ៣នាក់ជាកម្លាំងចល័តអាវុធហត្ថរាជធានីភ្នំពេញ និងអាវុធហត្ថម្នាក់ទៀតនៅអង្គភាពអាវុធហត្ថខណ្ឌច្បារអំពៅ។
ប្រភព BAYON Radio