ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ នេះ មានបងប្អូនអាជីវករ និងសន្តិសុខផ្សារដើមគ ប្រមាណ១០០នាក់ បានឆ្លងវីរុសកូវីដ១៩ ក្នុង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ២០២១» ដែលស្ថានភាពនេះ បានឆ្លងរាលដាលយ៉ាងឆាប់រហ័ស គួរឲ្យព្រួយបារម្ភ និងចាំបាច់ត្រូវមានវិធានការសុខាភិបាលដើម្បីទប់ស្កាត់ជាបន្ទាន់ ។
សេចក្តីជូនដំណឹងរដ្ឋបាលរាជធានីភ្នំពេញ សូមផ្អាកដំណើរការជាបណ្តោះអាសន្ន មូលដ្ឋានផ្សារដើមគ និង ផ្សារបន្លែ ស្ថិតនៅតំបន់ប្រជុំជន ផ្សារដើមគ ក្នុងខណ្ឌទួលគោក និង ខណ្ឌបឹងកេងកង សម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៨ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការនិងទប់ស្កាត់ ការឆ្លងរីករាលដាលវីរុសកូវីដ១៩ ទៅដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋ ដែលបានចេញ-ចូល ផ្សារនេះ ៕