លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ ដឹកនាំបញ្ជាផ្ទាល់ ចុះស្រាវជ្រាវករណីជនបរទេស ១៦នាក់ សញ្ជាតិ ឥណ្ឌូណេស៊ី និងជនជាតិខ្មែរ ២នាក់ ជាអ្នកដឹកជញ្ជូនមនុស្សចេញពីតំបន់ Lockdown ក្នុងរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តបន្ទាយមានជ័យ នៅថ្ហៃទី២០ មេសា ២០២១។

ដោយបានការសម្របសម្រួលនីតិវិធី ពីតំណាងអយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ កំលាំងជំនាញផែនការងារសន្តិសុខ ផែនការងារអន្ដោប្រវេសន៍ កំលាំងអន្ដរាគមន៍ និងតម្រួតបទបញ្ជា អធិការដ្ឋាននគរបាលស្រុកឧដុង្គ បានដំណេីរការនីតិវិធី រកឃេីញជនបរទេស សញ្ជាតិ ឥណ្ឌូណេស៊ី ១៦ នាក់ ស្រី ៤ នាក់ នៅចំណុចផ្ទះសំណាក់ ហេង មានលាភ ស្ថិតក្នុងភូមិឧដុង្គ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ រួមជាមួយ ជនជាតិខ្មែរ ២នាក់ រថយន្ត តូរីស០២គ្រឿង (រថយន្តគេចចេញពីគោលដៅ ០៣គ្រឿង) អ្នកបើកបររថយន្ដដឹកជញ្ជូនជនបរទេស ១៦នាក់ ជាក់ស្ដែង មាន
១-ឈ្មោះ ម៉ី ឡៃ ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរ រត់តាក់ស៊ីមានទីលំនៅ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ដកណ្ដាល ។
២-ឈ្មោះ នឿន ណារ័ត្ន ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ រត់តាក់សុី មានទីលំនៅ ឃុំលំហាច ស្រុកអង្គស្នួល ខេត្ដកណ្ដាល ។
ចំណែកម្ចាស់រថយន្ត ០៣គ្រឿងទៀត បានគេចខ្លួនក្រោយពេលសមត្ថកិច្ចនៅតាមគោលដៅត្រួតពិនិត្យច្រើនពេក និងដឹងថាមិនអាចបន្ដដំណើរទៅមុខទៀតបានក៏ដាក់ជនបរទេសទាំងនោះទុកចោលរួចនាំគ្នាបើករថយន្ដវិលត្រឡប់ទៅគោលដៅផ្សេងរៀងៗខ្លួន នៅតែរថយន្ដ០២គ្រឿងនិងអ្នកបើកបរ ០២នាក់។
យោងតាមសេចក្ដីសម្រេចលេខ ៤៩ សសរ , លេខ ៥០ , លេខ ៥១ សសរ និងច្បាប់ ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លង កាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ពិសេសការកំណត់បម្រាមមួយចំនួនទាក់ទងការចល័តមនុស្សចេញពីតំបន់មួយទៅតំបន់មួយទៀត បានត្រូវហាមឃាត់ ១០០% ។
ជនបរទេសទាំងនោះពិតជាបានប្រព្រឹត្ដផ្ទុយពីបម្រាមរបស់រាជរដ្ឋាភិបាលយ៉ាងពិតប្រាកដ ពិសេសដោយបានការសមគំនិតសម្របសម្រួលពីជនជាតិខ្មែរទាំងនោះក្នុងការធានារត់ការដឹកបន្លភ្នែកសមត្ថកិច្ចដោយជ្រកក្រោមរូបភាពក្រុមហ៊ុនដឹកជញ្ជូន។
ដោយ បានបន្ដដំណើរគេចចេញពីតំបន់មួយដោយមិនខ្លាចនិងចូលរួមអនុវត្ដវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេសក្នុងតំណាក់កាលនៃការ Lockdown តំបន់មួយចំនួននៅក្នុងរាជធានីភ្នំពេញ ទីក្រុងតាខ្មៅ នៃខេត្ដកណ្ដាល ៕
ប្រភព និងរូបភាព ៖ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor