Sponsor

ភ្នំពេញ៖ បើនិយាយពីគ្រឿងសម្អាងវិញ បងប្អូនប្រាកដជាបានស្គាល់ច្រើនណាស់នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែយើងត្រូវដឹងថា តើក្រុមហ៊ុនមួយណាដែលជឿទុកចិត្ត និងផ្តល់នូវអត្ថប្រយោជន៍ដល់យើង ហើយអាចចាប់ដៃគូរកស៊ីជាមួយគ្នាមិនមានហានិភ័យទៅមុខ ថ្ងៃនេះយើងខ្ញុំសូមមកណែនាំជាមួយគ្រឿងសម្អាង គ្រួសារធម្មជាតិ HB ដែលជារបស់ លោក ឧកញ៉ា ស៊ឹម ស៊ីដា និងជាអគ្គនាយក ផលិតកម្ម HB Production ដែលកំពុងតែជោគជ័យទៅលើគ្រឿងសម្អាងរាប់ឆ្នាំមកហើយ។

លោកឧកញ៉ា ស៊ឹម ស៊ីដា ដែលជាម្ចាស់ផលិតកម្ម​ HB production បានដំណេីរការអស់រយៈពេលបីឆ្នាំមកហេីយ គឺគ្រឿងសម្អាងគ្រួសារធម្មជាតិ HB លោកបានប្រាប់សារព័ត៌មានយេីងថា ប្រ៊េនមួយនេះ គឺលោកបេីកលក់ទីផ្សារសេរី ដោយមិនផ្តាច់មុខឲ្យតំណាងខេត្តណាមួយទេ​ ទេីបតែប៉ុន្មានថ្ងៃមុននេះ លោកបានប្រកាសបើករេីសតំណាងចែកចាយ​ ស្រាប់តែមានតំណាងចែកចាយធំៗ ប្រចាំខេត្តជាច្រេីន​ ចូលមកដាក់ទុនរកសុីជាមួយលោក​ នៅក្នុងនោះដែរ លោកឧកញ៉ា នឹងធ្វេីកុងត្រា ជូនតំណាងចែកចាយរបស់លោក ត្រឹមតែ២២ខេត្តក្រុង តែប៉ុណ្ណោះ​ សំរាប់អ្នកទីក្រុងភ្នំពេញ​ ខេត្តកណ្តាល​ កំពង់ស្ពឺ​ គឺលោកមិនបានផ្តាច់ឲ្យតំណាងណាមួយនោះទេ​ លោកបានបញ្ជាក់ទៀតថា ខេត្តដែលមិនមានតំណាងចែកចាយរបស់លោក គឺនៅសល់តែ៣ខេត្តទៀតគឺខេត្ត​ ប៉ៃលិន​ ខេត្តកែប​ នឹងខេត្តមណ្ឌលគីរី​ លោកបានបន្តទៀតថាលោក នឹងរង់ចាំស្វាគមន៍តំណាង៣ខេត្តនេះ ដែលចង់រកសុីជាមួយលោក​ សូមទំនាក់ទំនងមកកាន់ផេកក្រុមហ៊ុនគ្រួសាធម្មជាតិ HB ផ្ទាល់ក៏បាន សូមបញ្ជាក់ថា អ្នកដែលចង់ដាក់ទុនរកស៊ីជាមួយលោកឧកញ៉ា លោកអ្នកចំនាយត្រឹមតែ៤៨ដុល្លាឡើងទៅប៉ុណ្ណោះ នឹងក្លាយជាតំណាងចែកចាយពេញសិទិ្ធ។

នៅក្នុងនោះដែរ ដេីម្បីកាន់តែមានភាពច្បាស់លាស់លោកឧកញ៉ា ស៊ឹម ស៊ីដា បានរៀបចំលេខកូដសំគាល់សំរាប់មេខេត្តនីមួយៗ ដេីម្បីអោយអតិថិជន នឹងតំណាងចែកចាយ ងាយស្រួលទំនាក់ទំនងជាមួយម្ចាស់ខេត្ត​។

ការធ្វើ​បែបនេះ ​គឺងាយស្រួលដល់តំណាងខេត្តនីមួយៗ ក្នុងការលក់ឲ្យមានរបៀបរៀបរយ និងគោរពសិទ្ធិគ្នាទៅវិញទៅមក​ អ្វីដែលកាន់តែពិសេសនោះក្រុមហ៊ុនបានផ្តល់នូវរង្វាន់លេីកទឹកចិត្តសំរាប់តំណាងនីមួយៗរបស់ខ្លួន គឺ IPhone 12 Pro មួយគ្រឿង​ ឬទឹកប្រាក់ចំនួន1000$ នឹងថែមជូនផ្លាកដេគ័រមួយផ្ទាំងយ៉ាងស្រស់ស្អាត ព្រមទាំងទទួលបានអត្ថប្រយោជន៍ជាច្រេីនទៀតពីក្រុមហ៊ុនគ្រឿងសម្អាងគ្រួសារធម្មជាតិ HB៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor