header ads

ជារៀងរាល់ថ្ងៃទី10-11 ក្នុងខែនីមួយៗ OPPO ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខ តែងតែរៀបចំកម្មវិធីប្រូម៉ូសិនពិសេសកក្រើកនិងភ្ញាក់ផ្អើល ជាមួយនឹងកាដូសន្ធឹកសន្ធាប់លើសពីធម្មតាសម្រាប់អតិថិជនដែលតែងតែគាំទ្រ OPPO មិនឲ្យខកចិត្ត ខកបំណងឡើយ។ ក្នុងខែមេសានេះ ក្រុមហ៊ុនក៏បានចេញប្រូម៉ូសិនពិសេសសម្រាប់អតិថិជនដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរ និង OPPO Day ជាមួយនឹងការថែមកាដូ3ផ្ទួនៗគ្នា ធានាថាពេញចិត្ត គួបផ្សំនឹងឆ្នាំ 2021 ដែលជាយុគសម័យឌីជីថលបច្ចេកវិទ្យាទំនើប គេសង្កេតឃើញការជួបជុំ សួរសុខទុក្ខ ជូនពរ តាមអនឡាញ ផ្ញើក្តីនឹករលឹកជំនួស ផ្ញើកាដូជាទូរសព្ទ័ ឬជាលុយកាក់ជំនួសវិញ ដោយមិនសូវមានការជួបជុំធំដុំ ក៏ព្រោះតែប្រជាពលរដ្ឋយល់ច្បាស់អំពីការណែនាំរបស់រាជរដ្ឋាភិបាលថ្មីៗនេះ ក្នុងការចូលរួមទប់ស្កាត់ការរាលដាលយ៉ាងខ្លាំងពីមេរោគកូវីដ19 ដ៏កាចសាហាវនេះតែម្តង។ 

ចំណែកការរៀបចំនៅតាមផ្ទះនីមួយៗ គេសង្កេតឃើញមានការរៀបចំ ធូបទៀន ផ្លៃឈើ ម្ហូបអាហារ សែនព្រេន រំលឹកគុណនិងឧទ្ទិសបុណ្យកុសលដល់កុងម៉ានិងញាតិទាំង7 សន្តាន ដើម្បីត្រៀមស្វាគមន៍ទេវតាឆ្នាំថ្មីគ្រប់ៗផ្ទះជាធម្មតាតាមប្រពៃណី។

តើអ្វីដែលនាំឲ្យ OPPO Reno5 ទទួលបានការពេញនិយមខ្លាំង និងលក់ដាច់ខ្លាំងនៅស្ទើគ្រប់ខេត្តក្រុង ពីសេសពីសំណាក់យុវវ័យទាន់សម័យ​ និយមបច្ចេកវិទ្យាទំនើប​ មុខងារពិសេសៗ នៃស្មាតហ្វូនស៊េរីចុងក្រោយនោះគឺ OPPO Reno5 ដែលបំពាក់នូវលក្ខណៈសម្បត្តិពិសេសៗដូចជា៖

AI Camera ជំនាន់ថ្មី 2.0 អ្នកអាចថតរូបស្អាតៗ​និងវីដេអូប្លែកៗ បង្កើនភាពរីករាយទ្វេដងជាមួយក្រុមគ្រួសារ បងប្អូន ញាតិសន្តាន គ្រប់ស្ថានភាព មិនថាយប់ មិនថាថ្ងៃ មិនថាក្នុងផ្ទះ ឬក្រៅផ្ទះ ឬទីងងឹត ជាមួយនឹងមុខងារសំបូរបែប ដែលធើ្វឱ្យលោកអ្នកនឹងរីករាយក្នុងការចែករំលែក ឬបង្ហោះអួតគ្នាពេញបណ្តាញសង្គម និងផ្ញើក្តីនឹករលឹកទៅវិញទៅមក ។

សាកថ្មលឿន50W ជាបច្ចេកវិទ្យាដែលសាកតែ 5 នាទី អាចមើលវីដេអូបាន 3 ម៉ោង និងសាកថ្មតែ 48នាទី សាកពេញបាន 100% ពោលគឺប្រើបានពេញមួយថ្ងៃមិនបារម្ភ ប្រើបណ្តាញសង្គម ពីព្រឹកដល់យប់ កំដរអ្នកលេងហ្គេម និងរក្សាទំនាក់ទំនងមិត្តភក្តិ ក្រុមការងារ បងប្អូន ញាតិសន្តាន ពិសេសក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរពោរពេញដោយស្នាមញញឹម ។

កាមេរ៉ាទំហំ 64MP+44MP OPPO Reno5 បំពាក់នូវកាមេរ៉ាក្រោយ​4​គ្រាប់ (64MP+8MP+2MP+2MP) និកាមេរ៉ាមុខទំហំធំ 44MP ដែលជួយឱ្យអ្នករីករាយ បង្កើតស្នាមញញឹម ជួបជុំគ្រួសារតាមផ្ទះជាមួយនឹងអនុស្សាវរីយ៍មិនអាចបំភ្លេចបាន ជាមួយនឹងមុខងារពិសេស ដូចជា AI Night Flare Portrait, AI Color Portrait និង Dual View Video របស់ OPPO Reno5 គឺបានជួយបង្កើនគុណភាពរូបស្រស់ស្អាត​កម្រិតទៀតដោយមិនចាំបាច់កែកុន ឬប្រើ Apps ដែលជាមុខងារទាំងពីរនេះទទួលបានការពេញនិយមនិងថតពេលយប់ដោយយុវវ័យសម័យទំនើប។

ឱកាសកាន់តែពិសេសម្រាប់អតិថិជនដែលជាវស្មាតហ្វូន OPPO Reno3 ឬ Reno4 ឬ OPPO Reno5 ឬ Reno5 (5G) នៅក្នុងថ្ងៃ OPPO Day រយៈពេលពីរថ្ងៃគឺទី10-11 មេសា នៅគ្រប់ហាងលក់ទូរស័ព្ទទូទាំងប្រទេស ដែលមានផ្លាក OPPO នោះអតិថិជននឹងទទួលបានកាដូពិសេស ដូចខាងក្រោមនេះ៖

· ឱកាសទី1៖ រាល់ការជាវ Reno3, Reno4, Reno5, Reno 5 (5G) ទទួលបានកពា្ចប់កាដូពិសេសសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរ រួមមាន ដបផឹកទឹក ចិញ្ចៀនទម្រទូរស័ព្ទ និងកូនបាស (Bluetooth Speaker) ។

· ឱកាសទី2៖ រាល់ការជាវ Reno3, Reno4, Reno5, Reno 5 (5G) គួបគ្នាជាមួយនឹងកាសស្តាប់ត្រចៀកឥតខ្សែ OPPO Enco W11 (តម្លៃធម្មតា$49) នឹងទទួលបានបញ្ចុះតម្លៃ$24​​ ភ្លាមៗ។

· ឱកាសទី3៖ អ្វីដែលពិសេសលើសពីពិសេសនោះ គឺរាល់ការទិញ Reno5 ឬ Reno5 (5G)  នឹងទទួលបានការធានាប្តូរអេក្រង់រយៈពេល6 ខែ ប្រសិនបើមានការបែកឬធ្លាក់ (ប្រេះស្រាំ) ដោយមិនគិតថ្លៃ។  លើសពីនេះ រាល់ការជាវ​ OPPO Reno 3, Reno4, Reno 5, Reno 5 (5G) នឹងទទួលបាននូវស៊ីមស្មាតលេខពិសេស Bronze តម្លៃ និងភ្ជាប់គម្រោងអ៊ីនធើណេតធំហ្ម៎ង 12 សប្តាហ៍ដោយមិនគិតថ្លៃ (តម្លៃ$54) ដែលលោកអ្នកអាចរកទិញបាននៅតាមបណ្តាហាងលក់ទូរស័ព្ទទូទាំងប្រទេស ជាមួយនឹងថែមកាដូ 3 ផ្ទួនៗ ។

​ ពិសេសសម្រាប់អតិថិជនដែលជាវ OPPO Reno5, Reno5 (5G) អាចចូលរួមលេងហ្គេមកោសឈ្នះតាមអនឡាញ ដែលរង្វាន់រួមមានកាស OPPO Enco W11, OPPO Enco Free ឧបករណ៍សាកថ្ម OPPO Power Bank និងតុក្កតាឌីហ្សាញបែបចូលឆ្នាំខ្មែរដ៏ស្រស់ស្អាត ដែលរង្វាន់សរុប8,000 ដុល្លារ ដោយគ្រាន់តែធ្វើតាមលក្ខខណ្ឌចំនួន 5 ដូចជា៖ ទី1 បង្ហោះរូបថតរបស់អ្នកជាមួយទូរស័ព្ទ OPPO Reno5​ឬ Reno5 (5G) ទី2 ចូលទៅកាន់ Link  https://hi5.oppomobile.com.kh/161103025673832 បន្ទាប់ចុចលើពាក្យ "ចុចទីនេះដើម្បីឈ្នះរង្វាន់" ទី3 បង្ហោះរូបរបស់អ្នកជាមួយ OPPO Reno5 និងបញ្ចូលលេខ IMEI ទូរស័ព្ទ OPPO Reno5 ឬ​ Reno5 (5G) ទី4 អ្នកអាចកោសឆ្នោតដើម្បីឈ្នះរង្វាន់លើកទី1 និងទី5 ចែករំលែករូបនោះទៅកាន់ហ្វេសប៊ុកផ្ទាល់ខ្លួនជា Public ដើម្បីអាចផ្សងសំណាងលើកទី2។ 

 

ប្រញាប់ឡើង! រួសរាន់ឡើង! ថ្ងៃពិសេស OPPO Day នេះមានរយៈពេលត្រឹមតែ 2 ថ្ងៃតែប៉ុណ្ណោះ ប្រញាប់រកជាវ OPPO Reno Series ដែលមានច្រើនជម្រើស ច្រើនតម្លៃ ចំណាយតិចចំណេញច្រើន ​ត្រៀមអបអរថ្ងៃចូលឆ្នាំខ្មែរនិងបង្កើនភាពរីករាយដោយថតរូបស្អាតៗ វីដេអូប្លែកៗ បន្តរក្សាទំនាក់ទំនងជានិច្ច តាមក្រុមគ្រួសារតាមផ្ទះរៀងៗខ្លួន ។

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post