header ads

Sponsor

ក្រោយពីមានការផុសលើបណ្ដាញសង្គមរឿងថ្លៃអគ្គិសនីមានការកើនឡើងខ្លាំងក្នុងប៉ុន្មានខែនេះ ស្រាប់តែមានបុគ្គលិកអគ្គិសនីម្នាក់លើកឡើង១០ចំណុចដើម្បីជាការឆ្លើយតបទៅអ្នករិះគន់៖

ថ្ងៃនេះ ក្នុងនាមបុគ្គលិក អគ្គីសនីកម្ពុជា ខ្ញុំសូមបកស្រាយនូវការលើកឡើង របស់អតិថិជនមួយចំនួនថា « អារ-ក ហុតឈាម អត់ប្រើនាឡិកាដើរ ប្រើដដែលៗ នាឡិកាគុណនឹង២ដង»

១. បុគ្គលិកអ្គីសនី មានវិជ្ជាជីវៈនិងមានសេចក្តីថ្លៃថ្នូរក្នុងនាមជាពលរដ្ឋខ្មែរ។

២ .នាឡិកាស្ទង់ជាវិទ្យាសាស្ត្រពិត និងជាជញ្ជីងសម្រាប់វាស់ថាមពលនៃការប្រើប្រាស់។

៣ . ការបិទនិងបើក នៃការប្របើប្រាស់នៅនឹងផ្ទះរបស់អតិថិជន មានន័យថា អត់មានអ្នកណាដឹងជាងខ្លួនឯងទេ(ការទិញសម្ភារៈថែមនិងប្រើប្រាស់ញឹកញាប់)។

៤. ខែត្រជាក់ ប្រើប្រាស់អស់តិច ដល់ខែក្តៅ ប្រើអស់ច្រើន នាំគ្នានិយាយ។ សួរថា តើនាឡិកាដែលជាវត្ថុអត់វិញ្ញាណ ម៉េចដឹងថាខែក្តៅឬត្រជាក់!

៥. អាជ្ញាធរអគ្គីសនី ដើរតួនាទីជាអាជ្ញាកណ្តាល ( អតិថិជនអាចប្តឹងទៅបាន)។

៦. លោកអ្នក អាចទិញនាឡិកាមកចាប់ ដើម្បីផ្ទៀងផ្ទាត់ និងអាចយកនាឡិកាទៅថ្លឹងនៅគ្រប់ទីកន្លែង EDCជាអ្នកចេញសោហ៊ុយ បើថ្លឹងត្រឹមត្រូវនោះអតិថិជនចេញថវិកាវិញ។

៧. បើបុគ្គលិកEDC ស្រង់ខុស EDCនឹងបញ្ឈប់បុគ្គលិកនោះភ្លាម ដូចនេះ គ្មានបុគ្គលិកណាម្នាក់ លួចប្រាក់ឯកជន ឲ្យរដ្ឋនោះទេ។

៨. អតិថិជនខ្លះ ផុសគ្រាន់តែកំដរអារម្មណ៍ និងខ្វះការទទួលខុសត្រូវ។

៩.ក្នុងនាមជាជាតិសាសន៍ខ្មែរ មុននឹងសរសេរផុស សូមតាមដាននិងស្រាវជ្រាវឲ្យអស់លទ្ធភាព ព្រោះមនុស្សគេយកសំដី។

១០. បើអ្នកស្ថិតនៅតំបន់ក្រហម សូមអ្នកទំនាក់ទំនងអាជ្ញាធរដែនដី ដែលនៅជិតបំផុត( EDCពុំមានភារកិច្ចដោះស្រាយនោះទេ)។

ខ្ញុំសង្ឃឹមថា អតិថិជន យោគយល់និងចូលរួមក្នុងការផលិត បញ្ជូននិងចែកចាយរបស់EDC សម្រាប់និរន្តភាពក្នុងការផ្តល់សេវាជូនជនរួមជាតិខ្មែរ។ សូមអរគុណ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post