header ads

Sponsor

នារសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ នេះ អនុគណៈកម្មការស្រាវជ្រាវ​ និង តាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ បានបញ្ជាក់ថា ឈ្មោះ កក្កដា សោភ័ណ្ឌ ពុំបានល្មើសនឹងវិធានសុខាភិបាលទេ គឺ គ្រាន់តែជាអំពើធ្វេសប្រហែស មិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ​លើការពាក់ម៉ាស់ និង រក្សាគម្លាតតែប៉ុណ្ណោះ ។

🔴 ការល្មើសនឹងវិធានសុខាភិបាល ចំពោះការធ្វើចត្តាឡីស័ក និងចម្លងដោយចេតនានូវជំងឺកូវីដ-១៩ ដល់អ្នកដទៃ គឺជាអំពើខុសច្បាប់!

អនុគណៈកម្មការស្រាវជ្រាវ​ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ សូមធ្វើការបកស្រាយលើករណី ឈ្មោះ កក្កដា សោភ័ណ្ឌ ដូចខាងក្រោមនេះ៖

☑️ ការស្រាវជ្រាវ
---------------------------------------------------------------
✅ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ ឈ្មោះ កក្កដា សោភ័ណ្ឌ បានចាប់ផ្ដើមមានអាការៈមិនស្រួលខ្លួន និងមិនបានចាកចេញពីខុនដូរបស់ខ្លួន។

✅ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ឈ្មោះ កក្កដា សោភ័ណ្ឌ បានចេញដំណើរពីភ្នំពេញទៅខេត្តតាកែវ ដើម្បីចូលរួមពិធីមង្គលការ និងស្នាក់នៅផ្ទះការចំនួន ១ យប់។

✅ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ឈ្មោះ កក្កដា សោភ័ណ្ឌ បានចាកចេញពីតាកែវ នៅម៉ោងប្រមាណ ១២៖៣០នាទី រួចហើយបន្តទៅដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅម៉ោងប្រហែល ១៤៖០០នាទី ដើម្បីយកសំណាក។ បន្ទាប់ពីយកសំណាករួច នៅប្រហែលម៉ោង ១៧៖០០នាទី ក៏បានជិះម៉ូតូកង់​ ៣​ ត្រលប់មកខុនដូវិញ។

✅ ថ្ងៃទី១៣ និង ១៤ ខែមីនា ឆ្នាំ២០២១ ឈ្មោះ កក្កដា សោភ័ណ្ឌ បានធ្វើចត្តាឡីស័កនៅខុនដូរបស់ខ្លួន រហូតដល់ពេលល្ងាចថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២១ ទើបក្រុមគ្រូពេទ្យទាក់ទងទៅប្រាប់ថាលទ្ធផលធ្វើតេស្ដ វិជ្ជមានមេរោគកូវីដ១៩ និងបានដឹកយកទៅព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ។
---------------------------------------------------------------
☑️ ការផ្ទៀងផ្ទាត់ តាមទិន្និន័យផែនទី៖

✅ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ឈ្មោះ កក្កដា សោភ័ណ្ឌ គឺបានចេញដំណើរពីភ្នំពេញ ទៅខេត្តតាកែវ ដោយបានទៅដល់ខេត្តតាកែវ នៅម៉ោង ១០៖៥៧នាទី។

✅ ផ្ទះរៀបចំពិធីមង្គលការ គឺស្ថិតនៅភូមិចា ឃុំរវាង ស្រុកសំរោង ខេត្តតាកែវ។
---------------------------------------------------------------
🔴​ ផ្អែកលើលទ្ធផលស្រាវជ្រាវ និងការផ្ទៀងផ្ទាត់ ខាងលើនេះ ​ឈ្មោះ ​កក្កដា សោភ័ណ្ឌ ពុំបានល្មើសនឹងវិធានសុខាភិបាលទេ គឺគ្រាន់តែជាអំពើធ្វេសប្រហែស មិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ​លើកការពាក់ម៉ាស់ និងរក្សាគម្លាតតែប៉ុណ្ណោះ។

សូមអរគុណ!

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post