បន្ទាយមានជ័យ ៖ រដ្ឋខេត្តបន្ទាយមានជ័យបានប្រកាសនៅថ្ងៃទី ១០ ខែឧសភា ថា បុរសឈ្មោះ សូ ស៊ីងួន ភេទប្រុស អាយុ ៥០ឆ្នាំ មានមុខរបរជាអាជីវករ រស់នៅទល់មុខផ្ទះសំណាក់ប្រសើរ មានទីលំនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានទទួលមរណភាពដោយសារ​ជំងឺកូវីដ-១៩។

នៅថ្ងៃទី ៦ ខែឧសភា ជនរងគ្រោះបានទៅសម្រាកព្យាបាលនៅបន្ទប់ព្យាបាលជំងឺ ឡុង សុធីរៈ បានដាក់សេរ៉ូមនិងចាក់ថ្នាំ លុះយប់ឡើងបានមកសម្រាកនៅផ្ទះវិញ និងនៅពេលព្រឹកបានត្រឡប់ទៅកន្លែងព្យាបាលខាងលើម្តងទៀត។
ដោយមានអាការៈមិនស្រួលខ្លួននៅថ្ងៃទី ៨ ខែឧសភា ក៍បានចូលទៅដាក់សេរ៉ូមម្តងទៀត នៅបន្ទប់ពិគ្រោះជំងឺសំ សើរ ពេលនោះមានអាការៈដង្ហក់ខ្លាំង គ្រូពេទ្យបានណែនាំឲ្យ ទៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត លុះទៅដល់គ្រូពេទ្យមានយកសំណាក ជាលទ្ធផលគឺមានវិជ្ជមានខូវិដ ១៩។
នៅរសៀរម៉ោង 1:30 នាទី ជនរងគ្រោះបានស្លាប់នៅថ្ងៃទី ១០ ខែឧសភា ក្រោយពីបានបញ្ជូនទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី។

ប្រភព រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor