header ads

Sponsor

(ខេត្តស្វាយរៀង)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយទាំងព្រឹកព្រលឹមបណ្តាលអោយកុមារីម្នាក់ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង និងមនុស្ស២នាក់ទៀតរងរបួសធ្ងន់ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើងឡើងកាលពីវេលាម៉ោង៥:៤៥នាទី នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ០១ គីឡូម៉ែត្រលេខ ១២៥/១២៦ ស្ថិតក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចបានឲ្យដឹងថា៖ នៅមុនពេលកើតហេតុមានម៉ូតូមួយគ្រឿង ម៉ាកWave ពណ៏ខ្មៅ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ លឹម វុទ្ធី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិបឹង ឃុំអង្គតាសូ ស្រុកស្វាយជ្រំ បើកបរពីជើងទៅត្បូង មានពាក់មួកសុវត្ថិភាព រងរបួសធ្ងន់។

ដោយមានអ្នករួមដំណើរ៖
១ , ឈ្មោះ ម៉ុញ ចាន់ធួន ភេទស្រី អាយុ៣០ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិឃុំជាមួយគ្នា មិនពាក់មួកសុវត្ថិភាព រងរបួសធ្ងន់ ។
២ , កុមារី លឹម ពិសី ភេទស្រី អាយុ០៥ឆ្នាំ រស់នៅភូមិឃុំជាមួគ្នា មិនពាក់មួកសុវត្ថិភាព ( រងរបួសធ្ងន់ ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង)។

ប្រភពបានបន្តទៀតថា៖ លុះមកដល់ចំណុចកើតហេតុខាងលើ ត្រូវបានរថយន្ដដឹកកម្មករកម្មការិនី ម៉ាក ហុីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3B-3047 បានបុកម៉ូតូរងគ្រោះខាងលើ ពីក្រោយយ៉ាងពេញទំហឹងបណ្តាលឲ្យមានអ្នកស្លាប់ និងរងរបួសធ្ងន់។

ក្រោយពីបន្តបង្កហេតុរួច អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនពីកន្លែងកើតហេតុបត់ បន្សល់ទុករថយន្ដនៅកន្លែងហេតុ។ បច្ចុប្បន្នមធ្យោបាយ បានរក្សាទុកនៅអធិការក្រុងស្វាយរៀង ដើម្បីស្រាវជ្រាវរកម្ចាស់យកមកដោះស្រាយគ្នាតាមផ្លូវច្បាប់ រីឯអ្នករបួស សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ចំណែកក្មេងស្រីខាងលើ ត្រូវក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ:ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post