header ads

Sponsor

កាលពីថ្ងៃទី7 ខែឧសភា ទើបរំលងទៅថ្មីៗនេះ សម្រាប់មហាជន និងប្រិយមិត្តដែលបានទស្សនាកម្មវិធីសម្ពោធស្មាតហ្វូនស៊េរីថ្មី OPPO A94 ប្រាកដជាបានដឹងរួចមកហើយនូវលក្ខណៈពិសេស ក៏ដូចជាមុខងារពិសេសនៅលើនាឡិកាដៃសុខភាពជំនាន់ថ្មី OPPO Band ដែលបង្កើតឡើងជាពិសេសសម្រាប់អ្នកស្រលាញ់សុខភាព តាមដានរាល់សកម្មភាពប្រចាំថ្ងៃ និងអ្នកចូលចិត្តលេងផ្នែកកីឡាផងដែរ។ ពិតជាពិសេសមែនទែន សម្រាប់នាឡិកាជំនាន់ថ្មីនេះ ដែលបានប្រកាសដាក់លក់ក្នុងតម្លៃត្រឹមតែ $39 តែប៉ុណ្ណោះ។

យ៉ាងណាមិញសម្រាប់ OPPO Band ជំនាន់ថ្មីនេះបានបំពាក់បន្ទះបង្ហាញប្រភេទ AMOLED ស្រោបការពារដោយកញ្ចក់កោង 2.5 D មានអេក្រង់ទំហំ 1.1 អ៊ីញ និងកម្រិតបង្ហាញ 126 x 294 ភិចសែល ជាមួយកម្រិតទឹកពណ៌ DCI-P3 ផ្តល់ពណ៌ច្បាស់ល្អ 100% ព្រមទាំងអាចប្តូរផ្ទៃមុខបានរហូតលើសពី 40 ប្រភេទផ្សេងៗគ្នាទៀតផង។ ហើយសម្រាប់ OPPO Band ជំនាន់ថ្មីនេះគឺមានជម្រើស 2 ពណ៌ក្នុងការជ្រើសរើសគឺពណ៌ខ្មៅ និងពណ៌ស្វាយ។

ក្រឡេកទៅមើលផ្នែកគោលសំខាន់នៃនាឡិកាដៃសុខភាព OPPO Band គឺវាត្រូវបានភ្ជាប់មកជាមួយមុខងារតាមដានសុខភាពល្អៗមួយចំនួនរួមមានដូចជា មុខងារវាស់ចង្វាក់បេះដូង, ការវាស់ជំហានដើរ, ការតាមដានដំណេក រឹតតែពិសេសនោះក៏មានសេនស័រ SpO2 ទុកសម្រាប់វាស់កម្រិតអុកស៊ីសែនក្នុងឈាម និងដំណើរការជាមួយមុខងារកីឡាចំនួន 12 ប្រភេទ ដើម្បីឲ្យយើងធ្វើការជ្រើសរើសសាកសមទៅនឹងសកម្មភាពលំហាត់ប្រាណនីមួយៗក្នុងនោះមានដូចជា ដើរ, រត់, ជិះកង់, ហែលទឹក និងធ្វើ Yoga ជាដើម។  

ចំពោះថាមពលថ្មរបស់នាឡិកាដៃសុខភាព OPPO Band ជំនាន់ថ្មីនេះមានផ្ទុកទំហំថាមពលថ្ម 100mAh និងអាចទ្រទ្រង់បានរហូតដល់ 12 ថ្ងៃឯណោះ ទើបត្រូវការបញ្ចូលថ្មឡើងវិញ។ ក្រៅពីនេះ វាក៏បានបំពាក់អាវការពារទឹក ដែលអ្នកអាចពាក់វាជាប់ដៃបាននៅពេលហែលទឹក ដោយមិនបាច់ព្រួយបារម្ភថា ខ្លាចវាចូលទឹកខូចឡើយ ដោយនាឡិកានេះអាចការពារបានរហូតដល់ជម្រៅទឹក 50 ម៉ែត្រឯណ្ណោះ។ 

អ្វីដែលកាន់តែពិសេស រាល់ពេលលោកអ្នកជាវស្មាតហ្វូន OPPO គ្រប់ស៊េរីទាំងអស់ គួបជាមួយនឹងនាឡិកាសុខភាព OPPO Band ក្នុងពេលតែមួយចាប់ពិថ្ងៃទី08 ខែឧសភា រហូតដល់ថ្ងៃទី31 ខែឧសភា ឆ្នាំ2021 នឹងទទួលបានតម្លៃពិសេសត្រឹមតែ $30 (តម្លៃដើម $39)។ ដូច្នេះ សម្រាប់ពុកម៉ែបងប្អូន និងអ្នកគាំទ្រប៊្រេនម៉ាក OPPO ដែលស្រលាញ់សុខភាព គិតគូរពីសុខភាពអាចរកជាវនាឡិកាដៃ OPPO Band នេះបាននៅតាមបណ្តាហាងលក់ទូរស័ព្ទដៃ OPPO ទូទាំងប្រទេសកម្ពុជា។ រង់ចាំអ្វីទៀត?

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ​៖

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post