យោងតាមដីការ ស្ដីពីការបញ្ចប់តួនាទី ភារកិច្ច មន្ត្រីរាជការស៊ីវិល របស់អភិបាល នៃគណៈអភិបាលក្រុងច្បារមន​នៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានសម្រេចបញ្ចប់តួនាទីលោក ឡាក់ ប៊ុនធីម ពីនាយករងសាលាក្រុងច្បារមន មកជាមន្ត្រីនៃក្រុងច្បារមន ។

ការសម្រេចបែបនេះគឺធ្វើឡើងក្រោយមន្រ្តីរូបនេះបានទាត់ថាសព្រីង ក្មេងស្រីម្នាក់កំពប់កាល​ពី​រសៀល​ថ្ងៃ​ទី​ ១៩​ ខែ​ ឧសភា​ ឆ្នាំ​ ២០២១​ កន្លង​មក​ ហើយត្រូវគេចែកចាយលើបណ្តាញសង្គម។


ក្មេងស្រីរងគ្រោះឈ្មោះ រី រក្សា អាយុ១៣ឆ្នាំ រស់នៅសង្កាត់ក្រវ៉ាន់ ក្រុងច្បារមន ត្រូវបានលោក ឡាក់ ប៊ុនធីម ទាត់ថាសព្រីងកំពប់ ដោយលើកហេតុផលថា នាងលក់ព្រីងនៅតំបន់ហាមឃាត់។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post