ខេត្តព្រះសីហនុ ៖ ថ្ងៃសុក្រ ១០ កើត ខែជេស្ធ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៤ត្រូវនឹងថ្ងៃទី21 ខែឧសភា ឆ្នាំ2021 ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឃើញគណេនយ្យខាងលើបង្ហោះថា “សូមថ្នាក់ដឹកនាំជួយមើលផង ត្រឹមក្មេងងូតទឹកនៅមុខផ្ទះមួយភ្លេតសោះមកផាកលុយ$50ដុលាដែលមែន បើនៅក្នុងផ្ទះដាច់ទឹក ហេតុអីមិនមានការប្រមាន លើកទី1 មកដល់ភ្លាមអត់និយាយណែនាំទេហាឡើងផាកលុយតែម្តង សំខាន់គាត់អត់អោយថតរូបផុសទេ បើរ គាត់ធ្វើរឿងត្រូវហេតុអីត្រូខ្លាច បងប្អូននៅកំពង់សោមប្រយ័ត្តទាំងគ្នាណា ប្រហែសតែ5នាទីគាត់មកស្ងាត់ៗ“ ។

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុសូមជំរាបថា កាលពីថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៥:០០នាទី លោកវរ:សេនីយ៍ត្រី ផាត់ សោភ័ណ ជាប្រធានក្រុមល្បាតចល័តក្នុងភូមិសាស្រ្តសង្កាត់លេខ៤ ដែលកំពុងដឹកនាំក្រុម ចុះល្បាតនិង រឹតបន្តឹងការអនុវត្តវិធានការរដ្ឋបាល ក៏បានឃេីញស្រ្តីម្នាក់ ក្មេងតូចម្នាក់ និងបុរស់ម្នាក់ នៅក្បែរគ្នា នៅចំណុចផ្លូវអូរ៣ ការ៉ាសាំងPTT ដោយពុំមានពាក់ម៉ាស់(មិនមានម៉ាស់ជាប់ខ្លួនតែម្ដង) ហើយស្ត្រីខាងលេីក៏បានពរក្មេងគេចខ្លួនបាត់ ដោយពុំស្ដាប់ការណែនាំ នៅសល់តែបុរសម្នាក់ជនជាតិចិន ក្រុមការងារក៏បានអោយម៉ាស់គាត់ និងធ្វើការណែនាំគាត់អោយពាក់ម៉ាស់ រួចពន្យល់អោយយល់ដឹងពីការផាកពិន័យ គាត់ក៏ព្រមទទួលស្គាល់កំហុស និងយល់ព្រមបង់ពិន័យ ។
ដោយឡែក ស្រ្តីម្នាក់ខាងលើនោះ ដែលរត់គេចខ្លួនចូលទៅក្នុងអគារស្នាក់នៅ មិនព្រមចេញមកស្ដាប់ការណែនាំរបស់សមត្ថកិច្ចទេ លុះប្រហែលជាកន្លះម៉ោងក្រោយដោយមានមិត្តរបស់គាត់ទៅហៅគាត់ទេីបគាត់ព្រមចេញមក ស្ដាប់ការណែនាំរបស់សមត្ថកិច្ច និងបានយល់ព្រមដោយស្ម័គ្រចិត្តក្នុងការបង់ពិន័យ ចំពោះកំហុសឆ្គងរបស់ខ្លួនក្នុងការមិនគោរពទៅនឹងវិធានការរដ្ឋបាល៕
សូមអរគុណ!

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor