header ads

Sponsor

ក្រសួងសុខាភិបាល៖ ទៀតហើយ!!! តំបន់ ផ្សារអូរឫស្សី លក់គុយទាវ ដោយ អ្នកលក់គុយទាវ រួមទាំងក្រុមគ្រួសាររបស់គាត់សរុប ១០ នាក់ ធ្វើតេស្ដវិជ្ជមាន មេរោគកូវីដ១៩ ជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២១ គឺនៅមាត់ច្រកផ្លូវឌឿងហែម ស្ថិតនៅ ផ្លូវលេខ ១៣៩ ភូមិ២ សង្កាត់អូរឫស្សី៣ ខណ្ឌ ៧មករា (ខាងជើងផ្សារអូរឫស្សី) ក្រសួងអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលមានទំនាក់ទំនងជាមួយគ្រួសារអ្នកលក់ ឬបានទៅទិញខ្ចប់ ឬអង្គុយហូបគុយទាវ កន្លែងខាងលើនេះ ប្រសិនបើ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគ កូវីដ១៩ ដែលមានទីតាំងនៅ៖
វិទ្យាល័យបាក់ទូក (ខណ្ឌ ៧មករា)
វិហារយេស៊ូច្រមុះជ្រូកស្ទឹងមានជ័យ (ខណ្ឌ មានជ័យ)
ផ្លូវទ្រុងមាន់ (ខណ្ឌ សែនសុខ)
ម៉ូឌីន៥ (ខណ្ឌ ឫស្សីកែវ)
សួនការណាឌីយ៉ា (ខណ្ឌ មានជ័យ) ៕ See Less

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post