>
វៀតណាម៖ ប៉ូលិសចរាចរណ៍វៀតណាមចំនួន៥នាក់ ត្រូវបានបញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័ក ក្នុងខេត្ត ដុងណៃ បន្ទាប់ពីពួកគេ បានប៉ះពាល់ជាមួយអ្នករំលោភច្បាប់ចរាចរណ៍ម្នាក់ ដែលកើតជំងឺកូវីដ-១៩។
នេះបើតាមប៉ូលិសស្រុក សួនឡូក (Xuân Lộc) នៃខេត្ត ដុងណៃ (Đồng Nai) បានឲ្យដឹងថា មន្រ្តីខាងលើនេះត្រូវបានគេចាត់ទុកថាមានហានិភ័យខ្ពស់នៃការឆ្លងវីរុសកូវីដ១៩ បន្ទាប់ពីផាកពិន័យប៉ះចំមនុស្សដែលបានធ្វើតេស្តមានវិជ្ជមាន។
បន្ទាប់ពីទទួលបានព័ត៌មានអំពីករណីវិជ្ជមាននេះ ការិយាល័យប៉ូលិសស្រុក សួនឡូក បានកោះហៅមន្រ្តីទាំង៥នាក់ឲ្យមកធ្វើតេស្ត ហើយបញ្ជូនពួកគេទៅមណ្ឌលចត្តាឡីស័កក្នុងស្រុក ចាងបង (Trảng Bom)៕