ខេត្តកណ្តាល ៖កម្លាំងការិយាល័យជំនាញខេត្ត សហការជាមួយផ្នែកសណ្ដាប់ធ្នាប់ និងចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកស្អាង ចុះស្រាវជ្រាវ ត្រួតពិនិត្យ និងឃាត់រថយន្តបានចំនួន១៩គ្រឿង ដកហូតស៊ីផ្លេខ្យល់៩ដើម នៅលើបណ្តោយផ្លូវជាតិលេខ២១ និងផ្លូវលេខ ១២១០ ស្ថិតនៅក្នុងឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល កាលពីថ្ងៃទី០១-០២ ខែមិថុនា ឆ្នាំ២០២១ ។
ក្រោយឃាត់រថយន្តទាំងនោះរួច កម្លាំងជំនាញធ្វើការអប់រំដល់ម្ចាស់ និងអ្នកបើកបរ ព្រមទាំងធ្វើកិច្ចសន្យាដូចខាងក្រោម៖
១-ចាប់ពីថ្ងៃនេះតទៅ ត្រូវគោរពតាមការ អប់រំ ណែនាំ របស់សមត្ថកិច្ច ដោយពេលដឹកជញ្ជូនខ្សាច់ ឬដី ត្រូវគ្របឲ្យបានត្រឹមត្រូវ មិនឲ្យហៀរជ្រុះ ឬហូរទឹកធ្លាក់មកលើផ្លូវឡើយ។
២- ត្រូវបំពាក់ស្លាកលេខយាន មានឯកសារយានយន្ត មិនបើកបរលឿន មិនបើកវ៉ាជែង មិនស៊ីផ្លេនៅកន្លែងហាមស៊ីផ្លេ និងមិនប្រើប្រាស់ស៊ីផ្លេខ្យល់។ ៣- ត្រូវគោរពតាមកិច្ចសន្យាខាងលើជាចាំបាច់ និងទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់ ដោយឥតប្រកែកតវ៉ាឡើយ។
ជាមួយគ្នានោះ សមត្ថកិច្ចជំនាញផាកពិន័យរថយន្តចំនួន៧គ្រឿង ក្នុងនោះផ្ទុកសំពីងសំពោង ១គ្រឿង, មិនពាក់ខ្សែក្រវាត់ ៦គ្រឿង ស្មើនឹងទឹកប្រាក់ចំនួន ១ ២០០ ០០០រៀល៕