header ads

Sponsor

តាមការបញ្ជាក់ពីកម្លាំងនគរបាលក្រោយទទួលបានព័ត៌មានករណីរថយន្តដឹកកម្មករ បុកដើមឈើ កម្លាំងជំនាញបានចុះទៅកាន់គោលដៅនិងបានជួយសង្រ្គោះបន្ទាន់ ក្នុងនោះ មានកម្មករ កម្មការិនី រងរបួសចំនួន ២១នាក់ ស្រី ០៩ នាក់ ក្នុងនោះរបួសធ្ងន់ចំនួន ០៦ នាក់ស្រី កំលាំងនគរបាលបានបន្តជួយជនរងគ្រោះផ្សេងទៀត។

សមត្ថកិច្ចបន្តថា កម្មករ កម្មការិនី រោងចក្រ ដែលរងរបួសក្នុងហេតុការណ៍ខាងលើ ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យខេត្ដកំពង់ស្ពឺ គ្រូពេទ្យបានតេស្ដយកសំណាក រហ័ស RDT កម្មកររងគ្រោះទាំង ២១នាក់ រកឃើញលទ្ធផល វិជ្ជមាន កូវីដ-១៩ ចំនួន ៥នាក់ ត្រូវបន្ដព្យាបាលជម្ងឺ (របួសផង+កូវីដ-១៩ផង) និងអ្នកផ្សេងទៀតត្រូវធ្វើចត្ដាឡីស័កដាច់ដោយឡែក ។
សូមជម្រាបថាមានករណីគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯង កាលពីថ្ងៃទី ២ ខែមិថុនា ២០២១ ព្រឹក នៅលើផ្លូវលំ ត្រង់ចំណុចភូមិច្បារច្រុះ ឃុំក្រាំងចេក ស្រុកឧដុង្គ បង្កឡើងរថយន្តដឹកកម្មករ0១គ្រឿង ម៉ាកហ៉ីយ៉ាន់ដាយ ពណ៌ស គ្មានស្លាកលេខ បើកបរដោយឈ្មោះ ថុល ឆៃ ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិត្បែង ឃុំរុងរឿង ស្រុកថ្ពង ដោយធ្វើដំណើរពីទិសខាងជើងទៅទិសខាងត្បូង លុះដល់ចំណុចខាងលើបានរ៉េចង្កូតទៅបុកដើមឈើកាស្យាបណ្តាលអោយកម្មករ កម្មការិនី២១នាក់រងរបួស ។
មូលហេតុ ដោយសាររថយន្តមានបញ្ហាបច្ចេកទេស ដាច់រ៉ូទីលចង្កូត បណ្ដាលឲ្យតៃកុងរថយន្ត មិនអាចគ្រប់គ្រងបញ្ជារថយន្ដបាន ៕ ប្រភព និងរូបភាព៖ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post