នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ចាប់ពីវេលាម៉ោងដប់ប្រាំ និងសាមសិបប្រាំនាទី មានការត្រួតពិនិត្យជាក់ស្តែងនៅផ្ទះលេខ១ ផ្លូវ២៦៥ ភូមិ១៣ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង បានសហការជាមួយលេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច តាមដីកាចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ដោយដឹកនាំសម្របសម្រួលនិតិវិធីពីលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីមានការអនុញ្ញាតពីម្ចាស់ទីតាំង គណៈកម្មការចម្រុះឆែកឆេរ និងត្រួតពិនិត្យជាក់ស្តែងឃើញមានផលិតផលដូចខាងក្រោម៖

១-អាល់កុល(សង្ស័យមេតាណុល) ចំនួន ១៦៨ ប៊ីដុង
២-ម៉ាសចម្រុះ ចំនួន ៤០កេស (១កេសមាន៥០ប្រអប់)
៣-ឧបករណ៏វាស់កម្តៅAPECH ចំនួន ៣០ គ្រឿង
៤-ស្ទីកឃ័រច្រើនម៉ាក ចំនួន ៥ គីឡូក្រាម
៥-ឱសថបុរាណចិនLIANHUA QINGWEN JIONAN ចំនួន ៨ ប្រអប់
៦-វិកយបត្រ ចំនួន ១១ ក្បាល
៧-អាវបំពង់ ចំនួន ៤ កេស (១កេស មាន ៥០ អាវ)

សន្និដ្ឋានៈ
 ផលិតផលឧបករណ៍បរិក្ខារពេទ្យ (អាល់កុល ម៉ាស ឧបករណ៏វាស់កំដៅ អាវបំពង់) គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល។
 សមត្ថកិច្ចចម្រុះសម្រេចដកហូតដោយផ្លុំបេបណ្តោះអាសន្នផលិតផលខាងលើហើយអញ្ជើញម្ចាស់ទីតាំងទៅបំភ្លឺនៅលេខាធិការដ្ឋាន គ.ប.ផ.ក ដើម្បីបន្តនិតិវិធី។
 ស្នើសុំធ្វើវិភាគអាល់កុលរកកម្រិតសារធាតុមេតាណុល និងសារធាតុអេទីលអាល់កុល៕
ប្រភព: នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor