header ads

Sponsor

កំពង់ស្ពឺ​ ៖​ នារសៀល​ថៃ្ងទី​៤​ ខែមិថុនា​ ឆ្នាំ​២០២១​ នៅចំណុច​ផ្លូវ​បេតុង​ ខាងក្រោយ​វត្ដថ្មី​ ស្ថិត​ក្នុង​ភូមិ​ បុរីកម្មករ​ សង្កាត់​រការធំ​ ក្រុងច្បារមន​ ខេត្តកំពង់ស្ពឺ​ នៅម្ដុំ​សំណង់​មិនរៀបរយ​ ផ្ទះ​ឈ្មោះ​ សយ​ សុីថូ​ អ​តីតមន្រ្ដីសមត្ថកិច្ច​​ ម្នាក់​នៅក្នុងខេត្ដកំពង់ស្ពឺ​ ចូល​និវត្តន៍​បានមួយឆ្នាំជាង​ បានបេីកអនុញ្ញាតិឱ្យមាន​កា​រប្រមូលផ្ដុំជួបជុំផឹកសុី​ លេងល្បែង​សុីសង​ ដោ​យមិន​ក្រែងនិងការបង្រ្កាបរបស់សមត្ថកិច្ចមូលដ្ឋានឡេីយ​ ។

ជាក់ស្ដែង​នៅរសៀល​នេះ​ ដោយមានព័ត៌មានពី​ម​ហាជន​រាយការណ៍​ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ បានចុះពិនិត្យនិងបង្រ្កាបនៅទីតាំងល្បែងខាងលេី​ ឃា​ត់ខ្លួន​បានមនុស្ស​ ប្រុស​ ស្រី​ បានចំនួន​ ១០​ នាក់​ និង​ដកហូតវត្ថុតាង​ ម៉ូតូ​ ០៥គ្រឿង​ ម៉ាកចំរុះ​ បៀរចំនួន​ ៤៤​ ហ៊ូ​ កំរាលមួយ​ និងសម្ភារៈ​មួយចំនួន​ទៀត​ ។
បច្ចុប្បន្ន​សមត្ថកិច្ច​បានបញ្ជូន​អ្នកទាំង​១០នាក់​មកកាន់​ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល​ នៃស្នងការដ្ឋា​ននគរបាលខេត្ដកំពង់ស្ពឺ​ ដេីម្បី​ធ្វើ​ការ​សាក​សួរ​ និងចំណាត់ការ​តាមនីតិវិធី​បន្ដ​ ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post