កោះកុង៖ អាជ្ញាធរខេត្តកោះកុងបានផ្អាកអាជីវកម្ម អាហារដ្ឋាន ហ៊ី កែវ ដែលមានទីតាំងស្ថិតនៅចំណុចក្បាលស្ពានស្រែអំបិល ភូមិសាលាម្នាង ឃុំបឹងព្រាវ ស្រុកស្រែអំបិល និង ធនាគារ អេស៊ីលីដា សាខាស្រុកស្រែអំបិល ស្ថិតនៅភូមិត្រពាំង ឃុំស្រែអំបិល ជាបណ្តោះអាសន្ន ដោយសារទីតាំងទាំង២ខាងលើ គឺ ជាទីតាំង «មានអ្នកវិជ្ជមានកូវីដ១៩ ស្នាក់នៅ និង កំពុងបម្រើការងារ» ។
នេះបើយោងតាមសេចក្តីសម្រេចរបស់លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ដោយការផ្អាកអាជីវកម្មនូវទីតាំងទាំង២ខាងលើនេះ គឺ ចាប់ពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងសាជាថ្មី ៕