ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានប្រកួតចាញ់ក្រុមជម្រើសជាតិអ៊ីរ៉ាក់ ដោយលទ្ធផល ១ ទល់ ៤ នៅក្នុងការប្រកួតសន្សំពិន្ទុ ក្នុងពូល C ជុំទី២ កាលពីយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ នៅកីឡដ្ឋាននៃប្រទេសបារ៉ែន នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក នៅប្រទេសកាតា ឆ្នាំ២០២២ (FIFA World Cup Qatar 2022)។ 
នៅវគ្គទី១ ក្រុមអ៊ីរ៉ាក់បានបើកការនាំមុខលើក្រុមកម្ពុជា ៣ទល់០ ដោយធ្វើសម្រេចនាទីទី១, នាទីទី២៣ និងនៅនាទី២៧ ដោយការទាត់បាល់ពិន័យ ១១ម៉ែត្រ។ ចូលដល់ដើមវគ្គទី២ ពោលគឺនៅនាទី៥៥ ក្រុមកម្ពុជាតាមបាន ១គ្រាប់វិញ ១ ទល់៣ ដែលធ្វើសម្រេចដោយកីឡាករ សឿយ វិសាល ដោយតែតបញ្ជូលទីបានយ៉ាងល្អ ដោយការទាត់បាល់ Free Kick ពីកីឡារ សេត រ៉ូស៊ីប។ ក្រុមអ៊ីរ៉ាក់ធ្វើសម្រេចបានគ្រាប់ទី៤របស់ខ្លួន នៅជិតបញ្ចប់ការប្រកួតទៅហើយ នាទី៩០ បូក ៣ ក្រុមអ៊ីរ៉ាក់តែតបញ្ជូលទីបានសម្រេច បន្ទាប់ពីបញ្ជូនបាល់ជ្រុងបានយ៉ាងល្អពីមិត្តរួមក្រុម។ ចប់ការប្រកួត ក្រុមអ៊ីរ៉ាក់បានយកឈ្នះក្រុមកម្ពុជា ដោយលទ្ធផលបច្ចេកទេស ៤ទល់១។ 

ជាមួយនឹងជ័យជម្នះ ជាមួយក្រុមកម្ពុជា បានធ្វើឲ្យក្រុមអ៊ីរ៉ាក់រកបាន៣ពិន្ទុបន្ថែម ដោយឡើងទៅឈរលើកំពូលតារាងបណ្តោះអាសន្ន ក្នុងពូល C ជាថ្មីម្តងទៀត ក្រោយឆ្លងកាត់ ៦ប្រកួត ឈ្នះ៤ និងស្មើ២ មាន ១៤ពិន្ទុ ខណៈ៧ប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជា ស្មើ១ប្រកួត និងចាញ់៦ប្រកួត មាន១ពិន្ទុ ឈរនៅលេខ៥ ក្នុងចំណោម៥ក្រុមក្នុងពូល Cនេះ។ ចំពោះក្រុមអ៊ីរ៉ង់ និងក្រុមបារ៉ែន កំពុងក្តោបក្តាប់ចំណាត់ថ្នាក់លេខ២ និងលេខ៣បណ្តោះអាសន្ន ដោយមាន១២ពិន្ទុស្មើៗគ្នា។ ក្រុមកម្ពុជានៅសល់ ១ប្រកួតចុងក្រោយ ដោយត្រូវប៉ះជាមួយក្រុមខ្លាំង អ៊ីរ៉ង់ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ នៅកីឡដ្ឋាននៃប្រទេសបារ៉ែននេះដូចគ្នា។ សូមរំឭកថា កាលពីជើងទី១ កាលេពីចុងឆ្នាំ២០១៩ ក្រុមកម្ពុជា ក្នុងឋានៈជាក្រុមភ្ញៀវបានប្រកួតចាញ់ក្រុមអ៊ីរ៉ង់ ដោយលទ្ធផល ០ទល់១៤៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor