ភ្នំពេញ៖ អាជ្ញាធរសម្រេចបិទខ្ទប់ រោងចក្រ និងផ្សារត្រពាំងពោធិ៍ជាបណ្តោះអាសន្នដេីម្បីទប់ស្កាត់ការរីករាលដាលឆ្លង ក្រោយក្រុមគ្រូពេទ្យជំនាញបានរកឃេីញចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ កេីនឡេីងនៅក្នុងរោងចក្រ QMI ដែលស្ថិតក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
នេះបើតាមលោក សុទ្ធ សុខជាតិ ចៅសង្កាត់រងចោមចៅទី៣ បានឱ្យដឹងសារព័ត៌មាន ដឹងថានៅថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០២១នេះ។
លោកបានបន្ថែមថា អ្នកដែលត្រូវយកសំណាកចំនួន៣,៨៨០នាក់ គឺរកឃេីញវិជ្ជមានចំនួន៣០២នាក់៕