header ads

Sponsor

កងកម្លាំងនគរបាល និងយោធាឈរជើងយាមប្រចាំការនៅតាមខ្សែបន្ទាត់ព្រំដែន បានឃាត់ខ្លួនពលរដ្ឋខ្មែរប្រុស ស្រី ចំនួន២០នាក់ និងមេខ្យល់១នាក់ នៅចំណុច២ទីតាំងផ្សេងគ្នា គឺនៅស្រុកម៉ាឡៃ និងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ខណៈពួកគេបម្រុងឆ្លងដែនចូលទៅប្រទេសថៃ ។

យោងតាមរបាយការណ៍របស់វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ បានឲ្យដឹងថា នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០៤និង៣០នាទីព្រឹក កម្លាំងនគរបាលការពារព្រំដែនគោក និងកម្លាំងនគរបាលប៉ុស្តិ៍សង្កែ សហការជាមួយកម្លាំងកងពលតូចលេខ៥១ បានទប់ស្កាត់ប្រជាពលរដ្ឋបម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃចំនួន ១៥នាក់ នៅក្នុងភូមិសាស្ត្រឃុំបឹងបេង ស្រុកម៉ាឡៃ ។

ក្នុងនោះឃាត់ខ្លួនអ្នកនាំផ្លូវ ០១នាក់ ឈ្មោះ យ៉ើន ណារ៉ុង ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅក្នុងភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ បានបញ្ជាក់ ថា ក្រោយពីធ្វើការឃាត់ខ្លួន កម្លាំងបានប្រគល់ឲ្យកម្លាំងជំនាញរបស់អធិការដ្ឋាននរបាលស្រុកម៉ាឡៃ ដើម្បីសួរនាំ និងចាត់វិធានការបន្ត។
ដោយឡែក នៅស្រុកស្វាយចេក កម្លាំងនគរបាលអធិការដ្ឋាននគរបាលស្រុកស្វាយចេក និងកម្លាំងនគរបាលការពារព្រំដែនគោកប៉ុស្តិ៍ថ្នល់បំបែក នៃវរសេនាតូចការពារព្រំដែនគោកលេខ៩១១ បានសហការជាមួយកម្លាំងយោធា៥០៣ និងកម្លាំងកងពលតូចថ្មើរជើងលេខ៥១ នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ បានដើរល្បាតក្នុងភូមិសាស្ត្រភូមិល្បើកស្វាយ ឃុំស្វាយចេក ស្រុកស្វាយចេក បានឃាត់ខ្លួនពលរដ្ឋខ្មែរ ចំនួន០៥នាក់ បម្រុងលួច ឆ្លងដែនទៅប្រទេសថៃ ។
បន្ទាប់ពីឃាត់ខ្លួន និងសួរនាំ កម្លាំងបានបញ្ជូនទៅទីសំចតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដើម្បីចាត់ការបន្ត ៕ ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post