header ads

Sponsor

(ខេត្ត ព្រៃវែង)៖ កម្លាំងកងរាជអាវុធហត្ថស្រុកពាមរក៍ បានសហការជាមួយកំលាំងមន្ត្រីជំនាញគយសាខាខេត្តព្រៃវែង នៅ វេលនៅវេលាម៉ោង១៩និង៣០នាទីយប់ ថ្ងៃ ទី ៨ ខែមិថុនា ឆ្នាំ២០២១ បាន ស្ទាក់ចាប់រថយន្តមួយគ្រឿងម៉ាកសាំយ៉ុង ពណ៌ ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 2AK:3057 នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ ចំណុច ភូមិ២ ឃុំព្រែក ខ្សាយ ( ខ ) ស្រុក ពាមរ ក៍ ខេត្តព្រៃវែង។

លោក វរសេនីយ៍ត្រី ឈួ ន ឬ ទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថ ស្រុក ពាមរ ក៍បានអោយ ដឹង ថា៖ ក្រោយ ពី ចាប់ ឃាត់ រថយន្ត ខាងលើ មន្ត្រី ជំនាញ បាន ឆែកឆេរ រក ឃើញ នៅ ក្នុង រថយន្ត នោះ មាន ដឹក ទូរ សព្ទ័ ស៊េរី ទំនើប ចំនួន ៤៦៨០ គ្រឿង ដែល អត់ មាន ឯកសារ បង់ពន្ធ អ្វី ទាំងអស់ដែល ក្នុង នោះរួម មាន ទូរសព្ទដៃ:
១. ទូរស័ព្ទដៃ iphone 12(promax) ចំនួន ៧៦៨ គ្រឿង
២. ទូរ សព្ទ ដៃ iphone 12 ចំនួន ៩៤ គ្រឿង
៣. ទូរ សព្ទ ដៃ iphone 11(promax) ចំនួន ៦៨៤ គ្រឿង
៤. ទូរ សព្ទ ដៃ iphone 11 ចំនួន ១៥៥៥ គ្រឿង
៥. ទូរ សព្ទ ដៃ iphone(xsmax) ចំនួន ៧៣៨ គ្រឿង
៦. ទូរ សព្ទ ដៃ iphone 7(plus) ចំនួន ៦៧៩ គ្រឿង
៧. ទូរ សព្ទ ដៃ iphone 7 ចំនួន ១៦២ គ្គ្រឿង។

លោក មេបញ្ជាការ កងរាជអាវុធហត្ថ ស្រុក ពាមរ ក៍ បាន បន្ត ទៀត ថា រថយន្ត រថយន្តសាំយ៉ុងដឹកទូរសព្ទ័គេចពន្ធ ខាងលើ នេះ បើកបរ ដោយ បុរស ម្នាក់ ឈ្មោះ ខែ ម ទី ភេទ ប្រុស អាយុ 39 ឆ្នាំ មាន ទីលំនៅក្នុងភូមិអង្គក្តួច ឃុំ ព្រៃ គគីរ ស្រុកច ន្ទ្រា ខេត្តស្វាយរៀង ហើយ ទូរ សព្ទ័ ទាំង អស់នេះ គឺ ឈ្មួញ មាន បំណង លួច នាំ ចេញ ទៅ ប្រទេស វៀតណាម តាម ច្រករបៀង ក្នុង ទឹកដី ខេត្តស្វាយរៀង តែ ពេល មក ដល់ ទឹកដី ស្រុក ពាមរ ក៌ក៏ ត្រូវ បាន ចាប់ ឃាត់ តែ ម្តង ។

គួរ បញ្ជាក់ ផង ដែរ ថា ក្រោយ ពី ចាប់ ឃាត់ រថយន្ត ខាងលើ បាន ភ្លាមៗ ទាំង មនុស្ស និង វត្ថុ តាងត្រូវ បាន ប្រគល់ ជូន ទៅ មន្ត្រី ជំនាញ សាខសាខាគយខេត្តព្រៃវែងទាំងយប់៕ ដោយ: PK33

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post