កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី១០ ខែ មិថុនា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យខេត្តកំពង់ឆ្នាំងបានចុះយកសំណាកអ្នកពាក់ព័ន្ធនៅ ចំណតរថយន្ត ( បេនឡាន ) ផ្សារលើ ក្រុងកំពង់ឆ្នាំង ក្រោយ ពីរកឃើញអ្នកបើកបររថយន្តដឹកអ្នកដំណើរ( អ្នករត់តាក់ស៊ី ) មានវិជ្ជមានកូវិដ.១៩ ។


សូមជម្រាបជូនថា កាលពីរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ អាជ្ញាធរក្រុងកំពង់ឆ្នាំង បានចេញសេចក្តីជូនដំណឹងមួយ ស្តីពីផ្អាកការធ្វើដំណើររថយន្តតាក់ស៊ីទាំងអស់ ក្នុងក្រុងកំពង់ឆ្នាំង ដែលធ្វើដំណើរពីកំពង់ឆ្នាំង ទៅកាន់រាជធានីភ្នំពេញ ពីរាជធានីភ្នំពេញមកខេត្តកំពង់ឆ្នាំង និងទៅកាន់កន្លែងផ្សេងៗទៀត ។

នៅក្នុងសេចក្តីជូនដំណឹងនេះ បានបញ្ជាក់ថា អ្នកបើកបររថ យន្តតាក់ស៊ីទាំងអស់ ត្រូវផ្អាកជាបណ្តោះអាសន្ន ដើម្បីទៅយកសំណាកនៅទីតាំងបេនឡានផ្សារលើ ក្រុងកំពង់ឆ្នាំងចាប់ ពីម៉ោង៨ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ជាកំហិត។

រដ្ឋបាលក្រុងកំពង់ឆ្នាំង ក៏បានអំពាវនាវដល់បងប្អូនប្រជាពល រដ្ឋ ដែលមានការពាក់ព័ន្ធធ្លាប់ជិ:រថយន្តតាក់ស៊ីជាមួយឈ្មោះ សោម ឡុង នៅភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ និង ឈ្មោះញូង វណ្ណា នៅភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ត្រូវ មកយកសំណាកតាមការអំពាវនាវនេះកុំបីអាក់ខានឡើយ ។

ក្នុងករណីបុគ្គលណាមិនព្រមអនុវត្តតាមការអំពាវនាវ របស់រដ្ឋ បាលក្រុង នឹង ចាត់វិធានការតាមនិតិវិធីច្បាប់ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor