header ads

Sponsor

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចេញសេចក្តីបំភ្លឺ ស្តីពីមតិរបស់លោកនាយកសារព័ត៌មានដើមអំពិល ជុំវិញការអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍លើជនបរទេសខុសច្បាប់ និងការរៀបចំសណ្តាប់ធ្នាប់តាមដងទន្លេ

ភ្នំពេញ៖ ថ្មីៗនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានទទួលមតិរបស់លោកនាយកសារព័ត៌មានដើមអំពិល ជុំវិញការអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍លើជនបរទេសខុសច្បាប់ និងការរៀបចំសណ្តាប់ធ្នាប់តាមដងទន្លេ។

ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមធ្វើការបំភ្លឺដូចខាងក្រោម៖


ការគ្រប់គ្រងការតាំងទីលំនៅ និងការរៀបចំសណ្តាប់ធ្នាប់លំនៅដ្ឋាន គឺជាតួនាទីភារកិច្ចរបស់អាជ្ញាធរដែនដី ដែលមិនស្ថិតក្រោមតួនាទីភារកិច្ច របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ឡើយ។ ភារកិច្ចស្នូលអគ្គនាយកដ្ឋាន មានតួនាទីភារកិច្ចធ្វើជាសេនាធិការជូនក្រសួងមហាផ្ទៃ លើការគ្រប់គ្រងជនបរទេស ក៏ដូចជាការអនុវត្តច្បាប់ចំពោះជនបរទេសដែលស្នាក់នៅ និងបម្រើការងារដោយខុសច្បាប់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ កន្លងមកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានពង្រឹងការអនុវត្តច្បាប់ជាប្រចាំ ចំពោះជនបរទេសខុសច្បាប់តាមគ្រប់រូបភាព ដោយធ្វើការឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងអនុវត្តការបណេ្តញ ចេញពីព្រះរាជាណាចក្រកម្ពុជា ស្របតាមច្បាប់ស្តីពីអន្តោប្រវេសន៍។ ជាក់ស្ដែងចាប់តាំងពីឆ្នាំ២០១៤ រហូត ដល់០៥ខែ ដើមឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្ដេញជនបរទេសខុសច្បាប់ ចេញពីព្រះរាជាណាចក្រកម្ពុជា សរុបចំនួន ១៨,៤៧០នាក់ ស្រី ៣,០៦០នាក់ មាន ១០៤សញ្ជាតិ។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមថ្លែងអំណរគុណដល់លោកនាយកសារព័ត៌មានដើមអំពិល ចំពោះមតិដែលបានលើកឡើង ដែលបង្ហាញអំពីស្មារតីចូលរួម ក្នុងការការពារផលប្រយោជន៍របស់ប្រទេសជាតិ។ ដោយឡែកដើម្បីប្រែក្លាយស្មារតីនេះ ទៅជាលទ្ធផលជាក់ស្ដែង អគ្គនាយកដ្ឋានស្នើសុំលោកនាយកសារព័ត៌មាន ផ្តល់កិច្ចសហការ តាមរយៈការផ្ដល់ព័ត៌មានជាក់លាក់ អំពីជនបរទេសខុសច្បាប់ ដើម្បីអគ្គនាយកដ្ឋាន ចាត់កម្លាំងទៅធ្វើការត្រួតពិនិត្យ ស្របតាមនីតិវិធីច្បាប់។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងសារព័ត៌មានទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕

សូមជម្រាបជូនថា លោក សយ សុភាព នាយកសារព័ត៌មានដើមអំពិល បានលើកឡើងកាលពីថ្ងៃទី ១៤ មិថុនា ថា៖ដល់វេនអគ្គនាកដ្ឋានអន្តោប្រវេសន៏ម្តង(ហ៊ានឬមិនហ៊ាន)
រាស្ត្រទូទាំងនគរអបអរវិធានរដ្ឋបាលសាលារាជធានី។
ឥឡូវដល់វេនអគ្គនាយកដ្ឋានអន្តោប្រវេសន៏ម្តង តើ ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានហ៊ានឬមិនហ៊ានអនុវត្តន៏ច្បាប់អន្តោប្រវេសន៏ចំពោះនិគមន៏ជនយួនដែលរស់នៅបង្កអានាធិបតេយ្យ បំពុលបរិដ្ឋានទន្លេ។
តើពួកគេមកស្រុកខ្មែរពេលណា មានលិខិតឆ្លងដែនឬទេ។ដូច្នេះរាស្ត្រ នឹងទទួលបានព័ត៏ មានច្បាស់នៅពេលដែលអគ្គនាកដ្ឋាននឹងបំពេញភារកិច្ចបញ្ចប់។
រឿងឱ្យនិគមន៏យួនឡើងគោកជាប្រធានបទសំខាន់ណាស់។
ប្រវត្តិសាស្ត្របានបង្ហាញរាប់រយឆ្នាំមកហើយដែលខ្មែរកន្លងមកហាក់បីដូចជារអាមិនហ៊ាននិយាយទេដោយខ្លាចឥទ្ធិពលនិគមន៏ជនយួន។ ពេលខ្លះមិនហ៊ានហៅសម្លម្ជូរយួនទេដោយហៅម្ជូរវៀតណាម។
ពេលនេះខ្មែរឯករាជ្យ ខ្មែរត្រូវការកសាងប្រទេស និង បង្រួបបង្រួមជាតិដែលកន្លងមកពួកបរទេសធ្វើឱ្យខ្មែរបែកបាក់សាមគ្គី។
ដោយសារកម្ពុជាអនុវត្តន៏នយោបាយឈ្នះ ឈ្នះ ២៩ ធ្នូ ១៩៩៨ ដែលស្ថាបនិកដោយរដ្ឋបុរសសន្តិភាព សម្តេចតេជោ ហ៊ុន សែន ទើបខ្មែរ អាចធ្វើអ្វីបាន។
ដូច្នេះ សូមអគ្គនាយកដ្ឋានអន្តប្រវេសន៏ត្រូវបង្ហាញពីភាពមុឹងមាត់អនុវត្តច្បាប់ដោយមិនខ្លាចក្រែងចំពោះ...។
ម្ចាស់ប្រទេសដែលមាននិគមន៏ជនមករស់នៅស្រុកខ្មែរ ត្រូវគោរពច្បាប់ខ្មែរ។
ខ្មែរនៅពេលនេះមិនមែនខ្មែរក្នុងរជ្ជកាលដែលអ្នកមានឥទ្ធិពលលើខ្មែរឡើយ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post