header ads

Sponsor

បន្ទាយមានជ័យ៖ ការរីករាលដាលនៃជំងឺកូវីដ-19 ខេត្តបន្ទាយមានជ័យមានអ្នកស្លាប់ដោយជំងឺកូវីដ-19កើនឡើង១៨នាក់ មានជនបរទេស០៤នាក់ មកទល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ។

មន្ត្រីសុខាភិបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ មានករណីស្ត្រីជនជាតិថៃម្នាក់អាយុ៣២ឆ្នាំបានស្លាប់ដោយវិជ្ជមានកូវីដ-19 ក្រោយពេលដែលបញ្ជូនពីមណ្ឌលព្យាបាលនៅក្រុងប៉ោយប៉ែតមកដាក់ព្យាបាលនៅមន្ទីពេទ្យមិត្តភាពកម្ពុជា.ជប៉ុនមង្គលបូរីហៅមន្ទីពេទ្យខេត្ត ដោយអាការៈធ្ងន់ធ្ងរពេកទោះជាក្រុមគ្រូពេទ្យបានព្យាយាមជួយសង្គ្រោះតាមបច្ចេកទេសជំនាញសុខាភិបាលយ៉ាងណា ក៏ជនរងគ្រោះនូវតែស្លាប់។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី16 ខែមិថុនា ឆ្នាំ2021 នេះបញ្ជាក់ថា រកឃើញអ្នកវិជ្ជមានកូវីដ-19 មានចំនួន49នាក់ និងអ្នកជាសះស្បើយមានចំនួន263នាក់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post