អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញប្រកាសព័ត៌មានមួយ ដោយបញ្ជាក់អំពីចម្លើយសារភាពរបស់ សកម្មជនចលនាមាតាធម្មជាតិ ទាំង៣នាក់ ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបញ្ជាក់ដូច្នេះថា៖ «ចម្លើយសារភាពរបស់ជនសង្ស័យទាំង០៣រូបក៏បានទទួលស្គាល់ថា ខ្លួនពិតជាបានធ្វើសកម្មភាព ក្រោមផ្លាកអង្គការមាតាធម្មជាតិប៉ុន្តែការពិតគឺចង់ឱ្យមានការងើបបះបោរ ប្រឆាំងហើយ ឈានទៅ ផ្ដលរលំរាជរដ្ឋាភិបាល តាមវិធានការផ្ទុយនិងគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលមានចែងនៅក្នុង រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា»។
សេចក្តីប្រកាសរបស់ របស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានធ្វើឡើង បន្ទាប់ពីមានអង្គការសមាគមប្រមាណ៧០ បានចេញសេចក្តីថ្លែងការណ៍ទាមទារឱ្យដោះលែងសកម្មជនចលនាមាតាធម្មជាតិ ដែលត្រូវបានតុលាការឃុំខ្លួនជាបណ្តោះអាសន្ន៕