header ads

Sponsor

នៅថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២១ លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំលោកស្នងការរង លោកនាយការិយាល័យ លោកអធិការ និងមន្រ្តីពាក់ព័ន្ធ ចុះការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសម្របសម្រួលដោះស្រាយ ក្រោមការដឹកនាំដោយឯកឧត្តម នៃ ចារី អភិបាលរងខេត្តកណ្តាល និងមានការចូលរួមពី អយ្យការអមសាលាដំបូងខេត្តកណ្ដាល រដ្ឋបាលស្រុកស្អាង-កៀនស្វាយ និងអាជ្ញាធរមូលដ្ឋាន ចុះអនុវត្តន៍សេចក្ដីជូនដំណឹង លេខ៥១២សជណ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ របស់សាលាខេត្តកណ្ដាល ក្នុងការចុះរុះរើរោងចាំដី និងដកបង្គោលចាំដីរបស់ក្រុមមនុស្សមួយក្រុម ដែលបានចូលរំលោភកាន់កាប់ដី ដោយអាណាធិបតេយ្យ ក្នុងលិខិតលេខ២៣សជណ.ឧស ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧ របស់ទីស្ដីការគណៈរដ្ឋមន្រ្ដី ស្ថិតនៅភូមិសាស្រ្ដស្រុកកៀនស្វាយ ខេត្តកណ្ដាល។
តាមការពិនិត្យជាក់ស្ដែងឃើញថា នៅលើទីតាំងចំណុចភូមិក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ មានដូចជា៖
-រោងចាំដីធំ ចំនួន១១រោង
-រោងបហា(តូច) ចំនួន១៥រោង
-ដំណាំចេក ស្វាយ ចំនួនប្រមាណ២៥០ដើម
-ដំឡូងឈើចំនួនប្រមាណ១០០គុម្ព
-អណ្ដូងស្នប់០១អណ្ដូង
-អំពូលសូឡាចំនួន១៣ដើម
-របងឈើប្រមាណ១០០ម៉ែត្រ។
-បង្គោលបោះព្រំដីប្រមាណ១២០០បង្គោលពេលចុះដល់ទីតាំងបានឃើញក្រុមប្រជាជនប្រមាណ៦០នាក់ ហើយក៏បាននាំគ្នាត្រឡប់ទៅផ្ទះរៀងៗខ្លួនបន្ទាប់ពីគណៈកម្មការធ្វើការណែនាំ។
ក្រុមការងារបានចុះអនុវត្តន៍រុះរើសរោងចាំដីដោយប្រើប្រាស់ ៖
-អេស្កាវ៉ាទ័រ០១គ្រឿង
-គោយន្ដច្នៃចំនួន០២គ្រឿង
-ត្រាក់ទ័រចំនួន០២គ្រឿង
-ប្រជាការពារចំនួន៥០នាក់
ក្នុងនោះមានក្រុមប្រជាពលរដ្ឋបានស្ម័គ្រចិត្តរុះរើរោងដោយខ្លួនឯងចំនួន០៥រោង។ ជារួមការចុះអនុវត្តន៍សេចក្តីជូនដំណឹងនេះ ពុំមានការតវ៉ាអ្វីគួរអោយកត់សម្គាល់នោះទេ។
ក្រុមការងារបានរុះរោងលើដីដែលមានប័ណ្ណកម្មសិទ្ធិស្របច្បាប់រួចរាល់ ចំនួន២១ម្ចាស់កម្មសិទ្ធិ ហើយបានឲ្យម្ចាស់ដី ដែលបានចូលរួមទាំង២១នាក់ ត្រូវការពារថែរក្សាគ្រប់គ្រងដីរបស់ខ្លួនចាប់ពីពេលនេះទៅ ៕ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post