header ads

Sponsor

ឯកឧត្តម មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ បានបញ្ជូនក្រុមគ្រូពេទ្យកងពលចំនួន៧នាក់ ចូលរួមសហការជាមួយក្រុមការងារមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យសំណាករកមេរោគកូវីដ-១៩ ស្ថិតនៅក្រុងប៉ោយប៉ែត។

ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ បានណែនាំដល់ក្រុមគ្រូពេទ្យត្រូវចូលរួមសហការការងារហ្មត់ចត់ និងត្រូវប្រុងប្រយ័ត្នខ្ពស់ក្នុងពេលបំពេញភារកិច្ច ព្រោះកិច្ចការនេះប្រកបដោយហានិភ័យ។ លោកបន្តថា ក្រុមគ្រូពេទ្យត្រូវបានចាត់ទុកថា ជាកងទ័ពជួរមុខ ជាមួយនឹងទឹកចិត្តដ៏អង់អាចក្លាហាន ដើម្បីជួយសង្គ្រោះជីវិតមនុស្សជាតិក្នុងកាលៈទេសៈ ដែលប្រទេសកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩៕
ប្រភព៖ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post