សមត្ថកិច្ចខេត្តសៀមរាបបានអោយដឹងថា បុរសម្នាក់មានប្រពន្ធ២ ហើយបានមករួមរស់នៅជាមួយប្រពន្ធចុង ហើយខណៈប្រពន្ធចុងមិននៅផ្ទះ ក៏ធ្វើសកម្មភាពគាស់ទ្វារផ្ទះលួចលុយនិងមាស រួចយកទៅផ្ញើប្រពន្ធដើមនៅឯខេត្តត្បូងឃ្មុំ ហើយត្រូវនគរបាលស្រាវជ្រាវឃាត់ខ្លួន។

បន្ទាប់ពីមានពាក្យបណ្តឹងពីប្រពន្ធចុងរួច កាលពីវេលាម៉ោង៨និង០០នាទី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ លោកឧត្តមសេនីត្រី ភឹង ចន្តារ៉េត ស្នងការរង ប្រធានផែនការងារព្រហ្មទណ្ឌ និងដឹកនាំស្រាវជ្រាវផ្ទាល់ដោលោកវរសេនីយឯក ណុប សារ៉ាក់ ស្នងការរង ទទួលការងារការិយាល័យនគរព្រហ្មទណ្ឌកំរិតធ្ងន់និងលោកវរសេនីយទោ សុខ ម៉េង អ៊ាង នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ បានសហការជាមួយមន្ត្រី ជំនាញក្រុង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រាវ ឃាត់ខ្លួនជនសង្ស័យម្នាក់ លួចគាស់ទ្វារផ្ទះពលរដ្ឋយកលុយ១២៤០០$ និងខ្សែក០១តម្លឹង។

ជនសង្ស័យ ឈ្មោះ យ៉ែម សំណាង ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរ គក់ជេ រថយន្ត បច្ចុប្បន្នរស់នៅភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប ពាក់ព័ន្ធករណី អំពើលួចមានស្ថាន ទម្ងន់ទោស (គាស់ស័ង្កសី) កាលពីវេលាម៉ោង ១០និង០០នាទី ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុចភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ។
យោងតាម ពាក្យបណ្តឹងជនរងគ្រោះ ឈ្មោះ បឿ ឈុននី ភេទស្រី អាយុ ៣៦ឆ្នាំ មុខរបរ នៅផ្ទះ នៅភូមិកើតហេតុខាងលើ ចុះថ្ងៃទី ២៣.០៦.២០២១ ។
តាមដំណើររឿង នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ជនរងគ្រោះ បានចាក់សោទ្វារផ្ទះទុកចោល ហើយទៅមើលម្តាយឈើ នៅខេត្តត្បូងឃ្មុំ លុះរហូតដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ជនរងគ្រោះបានត្រឡប់មកផ្ទះវិញ ក៏ឃើញផ្ទះមានស្នាមគាស់ និងរ៉ើកកាយ ក្នុងបន្ទប់ដេករបស់គាត់ ដោយបាត់បង់ ប្រាក់ដុល្លារ ចំនួន ១២៤០០ដុល្លារ ខ្សែកមាស ០១ខ្សែ ទម្ងន់ ០១តម្លឹង (ទ្រព្យសម្បត្តិទាំអស់ ជនរងគ្រោះក្នុងស្រោមខ្នើយក្នុងបន្ទប់ដេក ) បន្ទាប់មកក៏ប្តឹងរាយការណ៍ ជូនសម្ថកិច្ចតែម្តង ។
ក្រោយពេលទទួលពាក្យបណ្តឹងហើយ កម្លាំងនគរបាលបានធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត ដោយសង្ស័យទៅលើ ឈ្មោះ យ៉ែម សំណាង ត្រូវជាប្តីចុងរបស់ជនរងគ្រោះ នៅវេលាម៉ោង១៥និង០០នាទី ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២១ ក៏បាននាំ ឈ្មោះ យ៉ែម សំណាង មកធ្វើការសាកសួរ ។
បើតាមចម្លើយសារភាព របស់ជនសង្ស័យ ឈ្មោះ យ៉ែម សំណាង បានឆ្លើយសារភាពថា : គាត់ពិតជា បានធ្វើសកម្មភាព ករណីខាងលើនេះ ពិតប្រាកដមែន នៅវេលាម៉ោង ១០និង០០នាទីព្រឹក ថ្ងៃទី១៩.០៦.២០២១ ដោយឃើញជនរងគ្រោះ មិននៅផ្ទះ (ប្រពន្ធចុងរបស់គាត់) គាត់ក៏បានចូលធ្វើសកម្មភាពដោយ យកដង្កាប់ កាត់ស័ង្កសីបង្អួច ហើយលូក ដៃបើកគន្លឹះទ្វារចូលបន្ទប់ ជនរងគ្រោះ ហើយធ្វើសកម្មភាព លួចយកប្រាក់ដុល្លារចំនួន១១.២០០ $ និង ខ្សែកមាស ១ខ្សែមិនដឹងទម្ងន់ ដើម្បីយកប្រាក់ទៅទិញរថយន្ត ក្រោយពេលធ្វើសកម្មភាពហើយ គាត់បានយកប្រាក់ និងខ្សែក ទៅផ្ញើប្រពន្ធដើម នៅខេត្តត្បូងឃ្មុំ ។
បច្ចុប្បន្ន ការិយាល័យជំនាញបានកសាងសំណុំដើម្បីបញ្ជូនជនសង្ស័យទៅសាលាដំបូងតាមនីតិវិធី៕ ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor