មន្ទីរពេទ្យខេត្តកោះកុងបានឲ្យដឹងនៅថ្ងៃទី២៩ មិថុនា ២០២១ ថា នេះជាករណីស្លាប់ទី ៤ហើយ ដែលបុរសម្នាក់ទើបតែមានអាយុ អាយុ ២៣ ឆ្នាំ ដោយសារការរលាកផ្លូវដង្ហើមធ្ងន់ធ្ងរបង្ករដោយមេរោគកូវីត ១៩ នៅក្នុងខេត្តកោះកុង ។
រហូតមកដល់ពេលនេះ អង្កការសុខភាពពិភពលោកបានបង្ហាញថាគ្មានឱសថពិសេសណាមួយជាក់លាក់ក្នុងព្យាបាលជម្ងឺកូវីតអោយជាសះស្បើយនៅឡើយទេ មានតែវិធានការសុខភាភិបាលបង្ការ ៣ កុំ ៣ ការពារ គឺជាជម្រើសដ៏មានប្រសិទ្ឋភាពបំផុតក្នុងការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីត១៩ និងកាត់បន្ថយអត្រាមរណះភាព ៕
ពី៖ មន្ទីរពេទ្យខេត្តកោះកុង