នៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២១ មន្រ្តីជំនាញសាខា ក.ប.ប. រាជធានីភំ្នពេញ សហការជាមួយ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ និង មន្រ្តីមន្ទីរពាណិជ្ជកម្ម រាជធានីភំ្នពេញ ចុះផ្សព្វផ្សាយ និងត្រួតពិនិត្យ ការដាក់លក់ឧបករណ៌សំរាប់ធ្វើតេស្តរកអង់ទីគ័រការពារជំងឺកូវីដ១៩ ដែលសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលមិនអនុញ្ញាតអោយប្រើប្រាស និងដាក់លក់ឧបករណ៌សំរាប់ធ្វើតេស្តរកអង់ទីគ័រការពារជំងឺកូវីដ១៩លើទីផ្សារទេ។
នៅតាមឱសថស្ថានដែលមានទីតាំងស្ថិតនៅម្តុំផ្សារអូឡាំពិក និងផ្សារតាប៉ាង ដែលមានឱសថស្ថានចំនួន ៨៦ ក្នុងខណ្ឌចំនួន ០៣ ក្នុងនោះមានខណ្ឌបឹងកេងកង ខណ្ឌ7មករា និងខណ្ឌដូនពេញ។
ជាលទ្ធផល ឱសថស្ថានទាំងអស់នោះ ពុំមានដាក់លក់ និងពុំដែលធ្លាប់មានលក់ឧបករណ៍តេស្តរកអង់ទីគ័រការពារជំងឺកូវីដ19 ឡើយ។
ក្រុមមន្ត្រីជំនាញបានណែនាំឱសថស្ថានទាំង ៨៦ទីតាំង មិនឲ្យមានការដាក់លក់ បើមិនមានការអនុញ្ញាត និងទទួលស្គាល់ពីក្រសួងសុខាភិបាល៕ រូបភាព៖ សាខា ក.ប.ប. រាជធានីភំ្នពេញ