ប្រទេសឡាវសម្រេចបន្តបិទខ្ទប់ប្រទេស ២ សប្តាហ៍ ចាប់ពីថ្ងៃទី ៥ ដល់ ថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០២១។
បើតាមសេចក្តីជូនដំណឹងរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសឡាវ ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវមាន កិត្តិយស សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ពលករ និងនិស្សិតខ្មែរទាំងអស់ ដែលកំពុងរស់នៅប្រកប អាជីវកម្ម ធ្វើការងារ និងសិក្សានៅប្រទេសឡាវបានជ្រាបថា រដ្ឋាបាលឡាវបានចេញសេចក្តីណែនាំអំពីការ បន្តវិធានការបិទខ្ទប់ចំនួន ១៤ថ្ងៃ បន្ថែមទៀត ចាប់ពីថ្ងៃទី០៥ ដល់ ១៩ ខែកក្កដា ឆ្នាំ២០២១ ដូចមាន
ខ្លឹមសារខាងក្រោម ៖