
ភ្នំពេញ ៖ ក្រោយពេលដែលផ្សារអូឡាំពិកបានផ្ទុះកូវីដ-១៩ គិតចាប់ពីថ្ងៃទី០១ កក្កដា គិតមកដល់ថ្ងៃទី០៥កក្កដានេះ មានបងប្អូនអាជីវករ ក្រុមសន្តិសុខផ្សារអូឡាំពិក និងសន្តិសុខឯកជន ប្រមាណជាង៣០០នាក់ហើយ ដែលក្រុមគ្រូពេទ្យបានរកឃើញមានវិជ្ជមានកូវីដ-១៩ ក្នុងចំណោមអ្នកយកសំណាកចំនួនជាង២០០០នាក់ ហើយក្នុងចំនួននេះ មានបងប្អូនអាជីវករប្រមាណ៥០ភាគរយ ដែលបានសម្រេចចិត្តសុំការព្យាបាលនៅតាមផ្ទះ។
នេះបើតាម ប្រធានគណៈកម្មការផ្សារអូឡាំពិក លោកឡយ ស៊ាងអាង បានមានប្រសាសន៍ឲ្យសារព័ត៌មានដឹងនៅល្ងាចថ្ងៃទី០៥កក្កដានេះ។
សូមជម្រាបជូនថា អាជីវករផ្សារអូរឡាំពិកដែលបានទៅយកសំណាកគឺរួមមានចំនួន៖
កាលពីថ្ងៃទី០១ កក្កដា មានចំនួនជាង៥០០នាក់។
ថ្ងៃទី០២ កក្កដា ចំនួន១១៣៧នាក់
ថ្ងៃទី ០៣ កក្កដាចំនួន ៥៧៧
ចំពោះអ្នកដែលព្យាបាលនៅផ្ទះនៅល្ងាចថ្ងៃអាទិត្យមានចំនួន ជាង៨០នាក់ ហើយថ្ងៃបន្ទាប់នេះ មានចំនួនប្រហែលជាង៥០នាក់ សរុបមកអ្នកដែលព្យាបាលនៅផ្ទះបានប្រហែល១៥០នាក់។


