(ខេត្តស្វាយរៀង)៖ ក្រុមការងារមន្ទីរអន្តរវិស័យនៃសាលាខេត្តស្វាយរៀង សហការជាមួយមន្ទីរពាក់ពន្ធ័ អាជ្ញាធរស្រុកចុះពិនិត្យស្រាវជ្រាវ ករណីមហាជន បានរិះគន់ចំៗ ដល់អាជ្ញាធរឃុំសំបួរ និងស្រុកស្វាយទាប បណ្តោយឲ្យគេចាក់ដីលុបព្រែកធម្មជាតិ ហើយថែមទាំងសង់សំណង់រឹងមាំ
ធ្វើជា អាហារដ្ឋាននៅចំកណ្តាលព្រែកប្រសូត្រ។

ហើយនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ជាលទ្ធផល ក្រុមការងារបានប្រាប់អ្នកសារព័ត៌មានប្រចាំខេត្តអោយដឹងថា: -ទី១ គឺការសាងសង់សំណង់អត់ច្បាប់ នៅក្នុងព្រែកសាធារណរបស់រដ្ឋ អាជ្ញាធរសម្រេចដាក់ឱសានុវាទ៧ថ្ងៃឲ្យម្ចាស់សំណង់រុះរើសំណង់ចេញឲ្យអស់ គិតចាប់ពីថ្ងៃប្រកាស់នេះតទៅ។
-ទី២ ដីមិនទាន់បានចុះបញ្ជី ចំពោះសំណង់នៅលើដី គឺឲ្យផ្អាកការសាងសង់ទាំងអស់ ដោយដីនេះមិនទាន់បានចុះបញ្ជី ជាលក្ខណៈប្រពន្ធ័ និងមិនទាន់បានកំណត់ព្រំដី កំណត់ចំណីព្រែកប្រសូត្រ និងការប៉ះពាល់។

-ទី៣ ដូច្នេះម្ចាស់ដីត្រូវរៀបចំឯកសារ សុំចុះបញ្ជីដីធ្លីឲ្យបានស្របច្បាប់ រួចដាក់សំណើរសុំធ្វើការអភិវឌ្ឍន៍ឬ អាហារដ្ឋាន រមណីដ្ឋានត្រូវដាក់សំណើរសុំ ជាថ្មី តាមឋានានុក្រម អាជ្ញាធរ មន្ទីរជំនាញពាក់ពន្ធ័ ដោយមានភ្ជាប់ជាមួយប្លង់មេ «Master Plan»នៃគម្រោងដើម្បីមន្ត្រីជំនាញចុះពិនិត្យបញ្ជូនតាមនីតិវិវី។

ទាក់ទិនករណីនេះដែរ លោក ហេង ចំណូល ជាម្ចាស់សំណង់ បានយល់ព្រមនិងធ្វើកិច្ចសន្យា រុះរើសំណង់ដែលសង់ក្នុងព្រែកចេញ និងផ្អាកការសាងសង់បណ្តោះអាសន្ន៕ ដោយ:ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor