ទាក់ទងនឹងប្រាសាទនៅក្នុងបរិវេណវត្តភូម៉ានហ្វា ផាយ៉ាឆាងរ៉ង ភូមិបានណងបួរ៉ាយ ឃុំបានសិង្គ ស្រុកនាងរ៉ង ខេត្តបុរីរ៉ាំ ប្រទេសថៃ ដែលកំពុងសាងសង់ស្រដៀងនឹងប្រាសាទអង្គរវត្ត កំពុងបង្កឲ្យមានការជជែក និងវែកញែកនៅលើបណ្តាញសង្គម។
ដោយឡែកនៅកម្ពុជាទាក់ទងនឹងករណីនេះ បើតាមមន្ត្រីជាន់ខ្ពស់នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈថានឹងមានវិធានការតាមច្បា-ប់ ប្រសិនបើរកឃើញថា ភាគីប្រទេសថៃបានលួចសាងសង់ប្រាសាទអង្គរទី២ ដោយមិនបានសុំសិទ្ធិពីកម្ពុជាពិតប្រាកដមែន។
បើតាមទំព័រហ្វេសប៊ុកដែលមានឈ្មោះថា បុរាណណាចារ្យ បានឲ្យដឹងថាកាលពីម្សិលមិញថា ប្រទេសថៃនឹងសាងសង់ប្រាសាទអង្គរវត្តទី២ឆាប់ៗនេះ ខណៈឥឡូវទទួលជោគជ័យក្នុងការកសាងប្រាសាទកំពូល៣រចនាបទខ្មែរ រួចមកហើយ។
បើយើងក្រឡេកទៅមើលទំព័រហ្វេសប៊ុកនាយកដ្ឋានទំនាក់ទំនងសាធារណៈ NSTDA ខេត្ត ខេត្តបុរីរ៉ាំ បានបង្ហោះវីដេអូមួយ តាំងពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០មកម៉្លេះ ដែលបង្ហាញអំពីទិដ្ឋភាពនៃការសាងសង់ប្រាសាទនេះ។
ទំព័រនោះបានសរសេរថា ប្រាសាទថ្មភក់ដ៏ធំ លើផ្ទៃដី ២០០ រ៉ៃ (ដែល១រ៉ៃ ស្មើនឹង១៦០០ម៉ែត្រការេ) កំពុងកើតឡើងនៅខេត្តបុរីរ៉ាំនេះ។ ព្រះចៅអធិការវត្តភូម៉ានហ្វា បានទៅមើលការសាងសង់ប្រាសាទថ្មនេះ។ “ មឿងសីនខន” មានជំនឿយ៉ាងមុតមាំនៅ ឃុំបានសិង្គ ស្រុកនាងរ៉ង ខេត្តបុរីរ៉ាំ ៕
តោះទៅទស្សនាវីដេអូទាំងអស់គ្នា៖