Sponsor

នាល្ងាច ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ កម្លាំងអាវុ-ធហត្ថរាជធានីភ្នំពេញ ឈរជើងនៅមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ១៩ គោលដៅ ដឹព្រេមៀ សែនសុខ បានឃាត់ខ្លួននារីម្នាក់រួមជាមួយថ្នាំគ្រាប់ពណ៌ផ្កាឈូកចំនួន៤០គ្រាប់ (សង្ស័យជាសារធាតុញៀ-ន), បំពង់កែវចំនួន០១ ខណៈជនសង្ស័យ បានយកសម្ភារៈមកផ្ញើប្តីដែលកំពុងកំដរម្តាយជាអ្នកជំងឺកូវីដ-១៩ សម្រាកព្យាលនៅទីតាំងខាងលើ។

ជនសង្ស័យឈ្មោះ គង់ សុភា ភេទស្រី អាយុ៣៦ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិក្បាលដំរី សង្កាត់ពោធិ៍សែនជ័យ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ រួមនឹងវត្ថុតាងត្រូវបានកម្លាំងឈរជើងនៅគោលដៅប្រគល់ឲ្យសមត្ថកិច្ចជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀ-ន កងរាជអាវុ-ធហត្ថរាជធានីភ្នំពេញ ដើម្បីសួរនាំបន្តនីតិវិធី។

មុនពេលបញ្ជូន ទៅកាន់ទីបញ្ជាការអាវុ-ធហត្ថរាជធានីភ្នំពេញ ជនសង្ស័យត្រូវបានយកសំណាកជាមុន ដោយប្រើឧបករណ៍តេស្តរហ័ស (Rapit Test) លទ្ធផល អវិជ្ជមានកូវីត-១៩៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor