នេះជាព័ត៌មានគួរឱ្យត្រេកអរ និង មានការសប្បាយយ៉ាងខ្លាំងបន្ទាប់ពីក្រុមអ្នកអភិរក្សរបស់ អាជ្ញាធរជាតិអប្សរា ធ្វើកំណាយ ដើម្បីជួសជុល ខ្លោងទ្វារតាកាវក៏ប្រទះឃើញរូបចម្លាក់ក្បាលក្បាលអាសុរៈ៣ និងវត្ថុបុរាណជាច្រើនដុំទៀត។
ឯកឧត្តម គឹម សុធិន អគ្គនាយករង អាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅរសៀល ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ នេះថា ចាប់តាំងពី ថ្ងៃទី០៤ ដល់ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ នេះក្រុមការងាររបស់យើង បានធ្វើកំណាយដើម្បីជុសជុលខ្លោងទ្វារតាកាវ ដែលជាខ្លោងទ្វារមួយក្នុងចំណោមខ្លោងទ្វារទាំង៥នៃក្រុងអង្គរធំដែលស្ថិតនៅទិសខាងលិចនៃប្រាសាទបាយ័ន្ត បានប្រទះឃើញ រកឃើញក្បាលអាសុរៈចំនួន ៣ ចម្លាក់ ទេវតា ១ និងបំណែកវ្ថុបុតាណជាច្រើនទៀត។
ឯកឧត្តមបន្តថា ខ្លោងទ្វារតាកាវ នៃប្រសាទបាយ័ន អង្គរធំ នេះឧបត្ថម្ភជួសជុលដោយ លោកជំទាវ កិត្តិបណ្ឌិត សៀង ចាន់ហេង ។
សូមបញ្ជាក់ថា ខ្លោងទ្វារតាកាវជាខ្លោងទ្វារមួយក្នុងចំណោមខ្លោងទ្វារទាំង៥នៃក្រុងអង្គរធំដែលស្ថិតនៅទិសខាងលិចនៃប្រាសាទបាយ័ន្ត។ ខ្លោងទ្វារនេះសង់អំពីថ្មភក់ និង ថ្មបាយក្រៀម ដែលមានកំពូលរូបព្រហ្មមុខបួនចំនួន៣ នៅពីលើ កំពូលកណ្តាលមានកម្ពស់រហូតដល់២៣ម៉ែត្រ។ រីឯតាមចំណុចកែងនៃខ្លោងទ្វារ មានរូបព្រះឥន្ទគង់លើដំរីក្បាលបី ហើយនៅខាងលិចមានស្ពានហាលដែលមានលម្អដោយរូបទេវតានិងយក្សទាញព្រ័ត្រ ៕