Sponsor

កាលពីថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ សមត្ថកិច្ចនៅខេត្តត្បូងឃ្មុំឲ្យដឹងហើយថា មានជនខិលខូច កំពុងចរាចរលុយក្លែងក្លាយ នៅស្រុកពញាក្រែក និង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

ស្រាប់តែមកដល់ថ្ងៃទី១៩ ខែកក្កដាម្សិលមិញ សមត្ថកិច្ចស្រុកស្វាយលើខេត្តសៀមរាបឃាត់ខ្លួនមនុស្សចំនួន២នាក់ ក្រោយទទួលបណ្តឹងពីប្រជាពលរដ្ឋ ពីបទធ្វើចរាចរណ៍ក្រដាសប្រាក់រៀលក្លែងក្លាយ។

សមត្ថកិច្ចបានឲ្យដឹងថា ជ.ន.ស.ង្ស័.យ ទី១.ឈ្មោះ រ៉េត ពន្លក ភេទប្រុស អាយុ៣១ឆ្នាំរស់នៅភូមិបាខម ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

និង ២.ឈ្មោះ លឹម ឡៃហ៊ាង ភេទស្រី អាយុ ២៦ ឆ្នាំ ទីលំនៅភូមិបាខម ឃុំសំពងជៃ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចបាន ឆែកឆេរកាបូបជ.ន.ស.ង្ស័.យ រកឃើញក្រដាសប្រាក់ក្លែងក្លាយចំនួន១៥,៧០០,០០០៛(ដប់ប្រាំលានប្រាំពីរសែនរៀល)

ក្នុងនោះក្រដាស៥០០០០រៀល ចំនួន១៣,៩០០,០០០៛(ដប់បីលានប្រាំបួនសែនរៀល) ក្រដាស១០០០០រៀលចំនួន១,៨០០,០០០៛(មួយលានប្រាំបីសែនរៀល) និងប្រាក់រៀល (ប្រាក់សុទ្ធ)មួយចំនួន។

ក្រៅពីនោះឃើញមានអ-ត្តសញ្ញាណប័ណ្ណ កា-ត-ធនាគារប័ណ្ណបើកបរ ទូរស័ព្ទដៃ កាតទូរស័ព្ទ metfone និងកាតទូរស័ព្ទ smart មួយចំនួនទៀត។

នៅចំពោះមុខសមត្ថកិច្ចជ.ន.ស.ង្ស័.យបានសារភាពថាពួកខ្លួនបានធ្វើសកម្មភាពជិះម៉ូតូមកពីខេត្តព្រះវិហារ មកកាន់ខេត្តសៀមរាប ឆ្លងកាត់តាមផ្លូវជាតិលេខ៦៤ ដោយនាំយក ក្រដាសប្រាក់ ក្លែងក្លាយ(ក្រដាសប្រាក់ ៥០០០០រៀលនិង១០០០០រៀល) មកចាយ នៅក្នុងភូមិសាស្រ្តឃុំស្វាយលើ។

បច្ចុប្បន្នករណីនេះត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងតាមនិតិវិធីច្បាប់បន្តទៀត៕

មុខសញ្ញានៅស្រុកពញាក្រែក និង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor