header ads

Sponsor

នៅថ្ងៃអង្គារ ទី២០ ខែកក្កដា ឆ្នាំ២០២១ វេលា ម៉ោង ០៩និង០០នាទី ដោយមានការឯកភាពពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋានច្រកទ្វារទី២ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានធ្វើការទទួលជនជាតិវៀតណាមចំនួន ០៣នាក់ ស្រី ០២នាក់ ពីបទឆ្លងដែនចូលធ្វើការ និងស្នាក់នៅខុសច្បាប់នៅកម្ពុជា ពីនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី។
បន្ទាប់មកប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានប្រគល់ជូនប៉ុស្តិ៍កងទ័ពការពារព្រំដែនអន្តរជាតិម៉ុកបាយ ប្រទេសវៀតណាម រួចរាល់នៅវេលាម៉ោង ០៩និង៤០នាទី ថ្ងៃខែឆ្នាំដដែល៕ រូបភាព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post