អង្គភាពការពារកុមារបញ្ជាក់ថាក្នុងករណីឃាតកម្មទៅលើកុមារចំនួនលើសពី ២៥០ករណី ដែលអង្គភាពការពារកុមារ (CPU) បានចូលរួមក្នុងការស៊ើបអង្កេត មានករណីពិសេសមួយចំនួនដែលនឹងបន្សល់នូវស្នាមរបួសនៅលើបេះដូងរយើង និងធ្វើអោយក្រុមការងារយើងចងចាំជានិច្ច។ សម្រាប់ខ្ញុំ គឺសំណុំរឿងលេខ ១១៧/២០១៩ និង ១១៨/២០១៩, ក្រុមការងារចម្រុះ INDIA19។ ជាករណីឃាតកម្មដ៏ឃោឃៅទៅលើកុមារាអាយុ ២ឆ្នាំ និងបងស្រីរបស់គេដែរមានអាយុ ១០ឆ្នាំ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ នៅខេត្តព្រះសីហនុ។
វាមិនត្រឹមតែទិដ្ឋភាពជាក់ស្តែងនៃកន្លែងកើតហេតុ, ការត្រួតពិនិត្យទៅលើសាកសពរបស់កុមារទាំង២នាក់, បេសកកម្មស្វែងរកជនល្មើសអស់រយៈពេល១សប្តាហ៍, ការធ្វើការរយៈពេល២៤ម៉ោងក្នុងមួយថ្ងៃ ដើម្បីកំណត់អត្តសញ្ញាណ និងទីតាំងរបស់ជនល្មើសនោះឡើយដែលធ្វើអោយនឿយហត់ ប៉ុន្តែគឺភាពលំបាកក្នុងការយល់ឃើញថាមនុស្សលោកអាចប្រព្រឹត្តនូវអំពើឃោឃៅ, កាចសាហាវបែបនេះ។
នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ជនជាប់ចោទត្រូវបានតុលាកាផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ដោយគ្មានថ្ងៃដោះលែង។ នៅប្រទេសកម្ពុជា ទោសមួយជីវិត គឺមានន័យថាមួយជីវិត។ វាគឺជាភាពលួងលោមមួយដល់ក្រុមគ្រួសារជនរងគ្រោះ។
នេះជាការស៊ើបអង្កេតដ៏យូរអង្វែងមួយ ដែលគ្របដណ្តប់មួយភាគធំនៃប្រទេសកម្ពុជា ក្នុងពេលស្វែងរកទីតាំងជនល្មើស ហើយចុងក្រោយយើងបានធ្វើការឃាត់ខ្លួននៅក្នុងខេត្តព្រៃវែង។
បទល្មើសនេះបានបង្កកំហឹងដល់មហាជនយ៉ាងខ្លាំង និងមានការផ្សព្វផ្សាយជាច្រើន ដូច្នេះវាជាការកោតសរសើរ និងការអបអរសាទរទៅដល់គ្រប់មន្ត្រីពាក់ព័ន្ធដែលបាននាំមកនូវការឃាត់ខ្លួនជនល្មើសនេះ។រូបភាព អង្គភាពការពារកុមារ