header ads

Sponsor

ខេត្តព្រះសីហនុ៖ មានទូកមួយគ្រឿងបានឆាបឆេះជាអគ្គិភ័យខណៈកំពុងបើកបរក្នុងសមុទ្រ កោះរ៉ុង នៅវេលាម៉ោង១០និង ៣០ព្រឹក ​ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅចំណុចចន្លោះផែសហគមន៍ភូមិដេីមថ្កូវ​ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង​ ខេត្តព្រះសីហនុ ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ទូកដែលឆេះនេះជាទូកដឹកបន្លែ​ មានទំហំទទឹង៣.៤ម៉ែត្រ​បណ្តោយ១៣ម៉ែត្រ​ ម៉ាស៊ីន១៣០សេស​។

សមត្ថកិច្ចបានឲ្យដឹងបន្តថា ហេតុការណ៍នេះបានបណ្តាលឲ្យមនុស្សម្នាក់ស្លា.ប់ ឈ្មោះហ៊ីង​ ស្រស់​ ភេទស្រី​ អាយុ៥០ឆ្នាំ​ រស់នៅភូមិដេីមថ្កូវ​ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង​ និងរ.ង.បួ.សចំនួន០៦នាក់​ ក្នុងនោះរ.បួ.ស.ធ្ង.ន់ម្នាក់ជាអ្នកបើកបរទូក ។

រីឯម្ចាស់ទូកឈ្មោះ រត្ន័​ ឧត្តម​ ភេទប្រុស​ អាយុ២៦​ ឆ្នាំ​ ទីលំនៅបច្ចុប្ប​ន្នភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង​ ខេត្តព្រះសីហនុ​។

បើយោងតាមការបំភ្លឺប្រាប់សមត្ថកិច្ចពីអ្នកបើកបរទូក​​ ​ឲ្យដឹងថានៅលេីទូកមានមនុស្សចំនួន១១នាក់​ ស្រី០៥នាក់ មានទាំងមនុស្សចាស់និងក្មេងតូចផង បានចេញដំណេីពីផែសហគមន៍ភូមិដេីមថ្កូវ​ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ឆ្ពោះទៅផែ៥២​ ក្នុងសង្កាត់១​ ក្រុងព្រះសីហនុ​ ​ លុះដល់កន្លែងកេីតហេតុ​ ម៉ាស៊ីនបានធ្លាយទុយោប្រេង​ ប៉ះនឹងបំពង់ស៊ីម៉ាំងម៉ាស៊ីនទូកបណ្តាលឲ្យមានភ្លេីងឆាបឆេះ​ជាអគ្គិភ័យ ក្រោយមកទូកក៍បានចូលក្នុងសមុទ្រ។

យ៉ាងណាក្រោយពេលកើតហេតុភ្លាមៗក៏មានការជួយសង្គ្រោះ ពីអូបរ័ល្បឿនលឿនដែលនៅជិតដឹកជញ្ជូនជនរងគ្រោះមកកាន់ដីគោក និងការជួយសង្គ្រោះពីសមត្ថកិច្ច និងប្រជាពលរដ្ឋបន្ថែមទៀត នាំយកអ្ន,ករ.ង.បួ.សមកម.ន្ទីរពេ.ទ្យ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post