សម្រាប់អ្នកនិយមប្រើប្រាស់ ស្រលាញ់និងគាំទ្រនូវប្រ៊េន OPPO ប្រាកដជាកំពុងទន្ទឹងរង់ចាំនូវអ្វីដែលប្លែក និងថ្មីហើយមែនទេ? ជាក់ការពិតណាស់ OPPO ក៏មិនធ្វើឲ្យអតិថិជន និងហ្វេនៗខកបំណងអន្ទះសាររង់ចាំយូរដែរ។ ពេលនេះ OPPO ក៏កំពុងអន្ទះសារដូចគ្នាក្នុងការបង្ហាញនូវរូបរាងពិត និងលក្ខណៈពិសេសៗរបស់ស្មាតហ្វូនត្រកូល Reno ស៊េរីគឺម៉ូដែលថ្មី OPPO Reno6 Z 5G ដែលនឹងរៀបបញ្ចេញនៅលើទីផ្សារស្មាតហ្វូនកម្ពុជាក្នុងពេលឆាប់ៗ។ នេះបើយោងតាមផេគហ្វ៊េសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO បានបង្ហោះបង្ហើបម្តងបន្តិចៗកាលពីថ្មីៗនេះ ជាមួយនឹងបច្ចេកវិទ្យាថតរូប Portrait បែបអាជីពលើស្មាតហ្វូន OPPO Reno6 Z 5G ពិសេសនៅលើមុខងារ «Portrait ជំនួសសម្រស់» ដែលបង្ហាញភាពស្រស់ស្អាតបានភ្លាមៗ ដោយរក្សាភាពពិតនៃផ្ទៃមុខរបស់អ្នក។
ជាមួយគ្នានេះផងដែរ នៅលើស្មាតហ្វូនម៉ូដែលថ្មី OPPO Reno6 Z 5G គឺវានៅតែបន្តនាំមុខលើបច្ចេកវិទ្យាថតរូបជំនួសម្រស់ AI និងបច្ចេកវិទ្យា Portrait បែបអាជីពដ៏កំពុងពេញនិយមខ្លាំងសម្រាប់អ្នកចូលចិត្តថតរូប និងថតវីដេអូ។ ស្មាតហ្វូន Reno6 Z 5G ពិតជាជម្រើសដ៏ល្អក្នុងការផ្តិតយករូប Portrait ដ៏រស់រវើករបស់អ្នក។
ជាក់ស្តែងនៅលើស្មាតហ្វូន OPPO Reno6 Z 5G នេះរួមមានមុខងារថ្មីៗដូចជា «Portrait ជំនួសម្រស់» គឺវាមានបច្ចេកវិទ្យាបង្កើនពន្លឺភ្នែក ដែលធ្វើឲ្យភ្នែករបស់អ្នកចែកចាំងស្រស់ស្អាតដូចតារា និងបង្កើនចំណុចសម្គាល់លើផ្ទៃមុខ និងជំនួយដល់កម្រិតរូបអ្នកឲ្យកាន់តែភ្លឺស្អាត ស្បែកម៉ត់រលោង ដោយរក្សាភាពពិតនៃផ្ទៃមុខរបស់អ្នកឲ្យស្រស់ស្អាតតាមបែបធម្មជាតិ។ រីឯមុខងារ «Bokeh Flare Portrait» គឺវាបានគាំទ្រទាំងកាមេរ៉ាមុខ និងកាមេរ៉ាក្រោយ ដែលអាចផ្តិតយកថតរូបភាពដ៏អស្ចារ្យរបស់អ្នកបានគ្រប់ពេលវេលាគ្រប់កាលៈទេសៈដូចជា ការថតជាមួយនឹងសម្រស់ទីក្រុង ការថតជាមួយទេសភាពស្អាតៗស្រស់បំព្រង និងការថតក្នុងកម្មវិធីផ្សេងៗ ដើម្បីឲ្យរូបភាពទាំងនោះចេញផ្ទៃខាងក្រោយព្រាលៗ ឬមានគ្រាប់អំពូលភ្លើងតូចៗព្រិលនាពេលរាត្រី។
ហើយសម្រាប់មុខងារទាំងនេះគឺឃើញថាមានតែនៅលើកាមេរ៉ាថតរូបបែបអាជីពតម្លៃថ្លៃៗតែប៉ុណ្ណោះ ទើបជម្រុញឲ្យ OPPO បន្តតំណែងលើបច្ចេកវិទ្យា Portrait និងបន្តអាប់ដេតក៏ដូចជាបន្តស្វែងរកអ្វីថ្មីៗប្លែកៗ ដែលកំពុងពេញនិយម ពិសេសជាតម្រូវការរបស់អ្នកប្រើប្រាស់ជាហូរហែដោយមិនធ្វើឲ្យអតិថិជន និងអ្នកគាំទ្រប៊្រេន OPPO ខកចិត្ត ខកបំណងឡើយ៕