លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលជាតិប្រាប់អោយដឹងនៅថ្ងៃទី០៤ សីហានេះថាអាជ្ញាធររាជធានីភ្នំពេញបានឃាត់យាន្តយន្តសរុបចំនួន១២០៥គ្រឿង ក្នុងរយៈ ពេល អនុវត្តបម្រាមគោចររយៈពេល៥ថ្ងៃមកនេះ ក្នុងនោះមានរថយន្តចំនួន៣៤៥គ្រឿង និងបានធ្វើការផាកពិន័យហើយចំនួន៣១១គ្រឿងក្នុងនោះមានរថយន្តចំនួន៨៣គ្រឿង ។

លោកបន្ត ថាចំពោះយាន្តយន្តផ្សេងទៀតត្រូវបានយកមករក្សាទុកនៅតាមបណ្តាខណ្ឌចំនួន២៨៨គ្រឿងក្នុងនោះមានរថយន្តចំនួន៥៧គ្រឿង។


អ្នកនាំពាក្យស្នងការដ្ឋាននគរបាលជាតិបានបញ្ចាក់ថា ជាលទ្ធផលអាជ្ញាធរបានធ្វើការឃាត់ខ្លួនអ្នកប្រព្រឹត្តល្មើសចំនួន២១នាក់ ដែលក្នុងនោះនៅខណ្ឌជ្រោយចង្វារចំនួន១៦នាក់ដែលសុទ្ធតែជាក្មេងទំនើង មានសារធាតុស្រវឹងក្នុងខ្លួន ខណ្ឌពោធិ៍សែនជ័យឃាត់បានអ្នកជួបជុំផឹកស៊ីចំនួន៣នាក់ខណ្ឌទួលគោក១នាក់និងខណ្ឌកំបូល១នាក់៕

រូបភាព៖អគ្គស្នងការដ្ឋាននគរបាលជាតិ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor