header ads

Sponsor

លោកសាស្ត្រាចារ្យ ស្រី បណ្ដូល សហស្ថាបនិករបស់អង្គការ ហ្វាពន្លឺសិល្បៈ (Phare Ponleu Selpak) បានទទួលមរណៈភាពនៅល្ងាចថ្ងៃទី ៤ ខែសីហា ដោយសារជំងឺកូវីដ១៩ បន្ទាប់ពីបានតស៊ូយ៉ាងស្វិតស្វាញជា​មួយជំងឺនេះ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានបង្ហាញការសោកស្ដាយ នឹងចូលរួមរំលែកទុក្ខ “យើងខ្ញុំពិតជាមានសេចក្ដីសោកស្ដាយយ៉ាងខ្លាំង ចំពោះការបាត់បង់លោកសាស្ត្រាចារ្យ និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយគ្រួសាររបស់លោកសាស្រ្តាចារ្យ”។

នៅលើហ្វេសប៊ុកផេក របស់អង្គការហ្វាពន្លឺសិល្បៈ បានឱ្យដឹងថា លោកបានសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារជំងឺ កូវីដ-១៩ ដោយលោកបានតស៊ូយ៉ាងស្វិតស្វាញ ដោយមានការគាំទ្រពីសំណាក់ភរិយារបស់លោកនៅក្បែរជានិច្ច។

ស្ថានភាពរបស់លោកហាក់ដូចជាប្រសើរឡើងច្រើននៅរសៀលនេះ ប៉ុន្តែគួរឱ្យស្តាយនៅល្ងាចនេះមានការធ្លាក់ចុះវិញយ៉ាងឆាប់រហ័ស៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post